03/01/2020 10:48 GMT+7 Email Print Like 0

សមាគមជនវៀតណាមនៅខេត្ត Pardubice បានរៀបចំកម្មវិធីអបអរសាទរនិទាឃរដូវ ឆ្នាំ២០២០


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Ho Minh Tuan (រូបថត៖ vov.vn) 
 

ស្ថិតនៅក្នុងក្តីសប្បាយរីករាយនៃដើមឆ្នាំ ២០២០ សមាគមជនវៀតណាមនៅខេត្ត Pardubice នៃ​សាធារណ​រដ្ឋ​ឆែក​ បាន​រៀប​ចំ​កម្មវិធី“ អបអរសាទរនិទាឃរដូវឆ្នាំថ្មី” សម្រាប់សហគមន៍ជន​វៀត​ណាម។
 
ថ្លែងមតិ​នៅឯពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Ho Minh Tuan បានវាយ​តំលៃខ្ពស់​ចំពោះ​លទ្ធផល​នាពេល​កន្លង​មក​របស់​សមាគម​ជន​វៀត​ណាម និង​បង​ប្អូន​ប្រជាជន​វៀត​ណាម ដែល​កំពុង​រស់នៅនិ​ងសិក្សានៅខេត្ត Pardubice និងតំបន់នៅជុំវិញផងដែរ។ លទ្ធផលទាំង​នេះបានសរ​ឲ្យឃើញ​អំពីការ​​​ធ្វើសមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​និង​ទំលំ​ទូលាយ​ក្នុង​សង្គម​នៃប្រទេស​ម្ចាស់​ផ្ទះរបស់​សហគមន៍​ជន​វៀត​​ណាម​នៅ Pardubice និយាយដោយឡែកនិងសហគមន៍​ជនវៀតណាមនៅសាធារណរ​ដ្ឋឆែក​និយាយរួម។ ឈាន​ចូល​ឆ្នាំ​ថ្មី លោកឯកអគ្គរដ្ឋទូត Ho Minh Tuan​ មានបំណងចង់​ឲ្យប្រជាជន​បន្តបង្កើន​ចំណង​សាមគ្គី​ភាព​ និងជួយគ្នាទៅវិញទៅមក​ក្នុងជីវិត ព្រមទាំងបន្តអះអាងអំ​ពី  ឋានៈសហគមន៍​ជនវៀត​ណាម នៅ​សាធារណ​រដ្ឋ​ឆែក និងជានិច្ចកាលឆ្ពោះទៅ    កសាងស្រុកកំណើតផ​ងដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ