• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សភាជាន់ទាបអាមេរិកបានបើកការស៊ើបអង្កេតដោយដាក់ទោសប្រធានាធិបតី


ប្រធានសភាជាន់អាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi

នាថ្ងៃទី ២៤ ខែកញ្ញា ប្រធានសភាជាន់អាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានប្រកាសថា  ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសនេះ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក  Donald Trump ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះបានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក Joe Biden មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ​២០២០​ ចូលមកដល់។

លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា  “លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ ហើយគ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ”។

ភាពចម្រូងចម្រាស់នយោបាយអាមេរិកបានផ្ទុះឡើងជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍ នាពេលថ្មីៗនេះថា លោក Donald Trump  បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក Zelensky ដោយបានគំរាមកំហែងកាត់បន្ថយជំនួយយោធាដើម្បីបងំ្ខឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក Joe Biden និងកូនប្រុសរបស់លោកឈ្មោះ Hunter Biden។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ចំពោះការសម្រេចចិត្តរបស់គណ​បក្សប្រជាធិបតេយ្យក្នុងការធ្វើការស៊ើបអង្កេតចោទប្រ កាន់ដើម្បី “បំផ្លាញនិងបំបាក់មុខ” លើវត្តមានរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top