• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម


សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម (Image: VNA)

ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរុស្ស៊ី) បានអនុម័តលើកិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មសេរី (FTA) រវាង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី​-អឺរ៉ុប​ (EAEU រួម​មាន រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន Armernia និង Kyrgyzstan) ជាមួយវៀត​ណាម​។ នាថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក​ Alexei Likhachev បានលើក​ច្បាស់​ថា៖ ការ​បង្កើតតំបន់ពាណិជ្ជកម្មសេរីមិន​ត្រឹម តែរួម​ចំណែក​ក្នុង​ការ​បង្កើន​តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ ហើយ​ពង្រឹង​ទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគី ចូលរួមកិច្ចព្រមព្រៀងនានា​ប៉ុណ្ណោះទេ​ថែម ទាំង ជួយ EAEU បើកទូលាយដំណើរការទាក់ទង​ ជាមួយ​ខឿនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកថែមទៀត។ នេះគឺ​ជា FTA ដំបូង​របស់​ EAEU ជាមួយប្រទេសមួយ។ ក្រៅពីការដែលកិច្ចព្រមព្រៀងនេះកំណត់កាត់បន្ថយ​ឬលុប​ចោល​ពន្ធ​នាំ​ចូល​ ចំណោះ​មុខ​ទំនិញភាគ​ច្រើន​ក្តី ប៉ុន្តែរុស្ស៊ីនិងប្រទេស​ EAEU ផ្សេងៗ​ទៀត​បាន​សន្យា​កាត់​បន្ថយ​ឬលុប​ចោល​ពន្ធ​ចំពោះ ៨៧,៤%​ មុខទំនិញដែលត្រូវបាននាំ​ចូល​ពីវៀតណាម។ វៀតណាមក៏បានសន្យាកាត់​បន្ថយ​ឬលុប​ចោល​ ៨៧,៧% ពន្ធនាំចូលពីរុស្ស៊ី​និងប្រទេស EAEU នានាផង​ដែរ​។ កិច្ចព្រមព្រៀង​ក៏បាន អនុវត្ត​វិធាន​ការ​គាំ​ពារ​ប្រឆាំង​ការលក់​បង្ខូច​តំលៃ​ និងសង់ការខូចខាតតាមការកំណត់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ មុននោះ ប្រធានា​នធិបតីកាហ្សាក់​ស្ថាន លោក Nursultan Nazabaev បានចុះហត្ថលេខាអនុម័តលើកិច្ច​ព្រម​ព្រៀង FTA ​រវាង EAEU ជាមួយវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top