05/12/2019 10:52 GMT+7 Email Print Like 0

សន្និសីទអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយសម្រាប់កុមារតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩


 សន្និសីទអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយសម្រាប់កុមារតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

សន្និសីទ​អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយសម្រាប់កុមារតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ បានប្រព្រឹត្តិ​ទៅនា​ព្រឹក​ថ្ងៃ​ទី៤​ ខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ដោយប្រធានប​ទ “ ពង្រឹងកិច្ចសហប្រតិបត្តិការអ​ន្តរ​ផ្នែក សំដៅ​ជំរុញ​បរិយាកាស​ចិញ្ចឹមបីបាច់ថែទាំប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់កុមារ” ដោយទាក់ទាញ​បាន​ការ​ចូល​រួម​ពីតំណាងមកពី ៣៥ ប្រទេស នៅលើទ្វីបទាំង ៥ និងអង្គការអន្តរជាតិចំនួន ៤៤។
 
ក្នុង​រយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្តអនុសញ្ញានេះ វៀត​ណាម​ទទួល​បាន​លទ្ធផល​និង​វឌ្ឍនភាព​ក្នុងការ​ប្រតិបត្តិ​រាល់សិទ្ធិ នាំមក នូវជីវភាពរស់នៅកាន់តែល្អប្រសើរជូនកុមារ។
 
អញ្ជើញថ្លែង​នៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Damបានអំពាវនាវ​ឱ្យមានកិច្ច​សហប្រតិបត្តិការ​ និងចែករំលែកបទពិសោធន៍ឲ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិ សហគមន៍សង្គម អង្គការ និង​​អ្នក​វិទ្យាសាស្ត្រ ដើម្បីនាំមកនូវជីវភាពល្អប្រសើរជូនកុមារ។ ហេតុដូច្នេះ ក្រុមគ្រួសារ ម្តាយនិង​ឪពុក​ត្រូវ​សិក្សា​ស្រាវ​ជ្រាវចំណេះ​ដឹងផ្នែកវិទ្យាសាស្ត្រ ដើម្បីអប់រំកូន ៗ ឱ្យកាន់តែប្រ​សើរឡើង​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ