• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ReCAAP-ISC លើកទី១០នៅសឹង្ហបុរី


ទិដ្ឋភាពនៃសន្និសីទ

នាថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១៦ សន្និសីទសមាជិកក្រុមប្រឹក្សាប្រតិបត្តិ មជ្ឈមណ្ឌល​ចែករំលែកព័ត៌មាន ប្រឆាំង​នឹង​ចោរ​សមុទ្រ​និង អំពើប្លន់​ប្រដាប់អាវុធប្រឆាំងនាវា​នៅទ្វី​ប​អាស៊ី (ReCAAP-ISC) លើកទី​១០បាន​បើក​នៅប្រ​ទេស​សឹង្ហ​បុរី។ ចូលរួម ក្នុងសន្និសីទនេះមានតំណាងចំនួន៦៦នាក់មក ពីប្រទេសជាសមាជិក​ចំនួន​២០​។ គណៈ​ប្រតិភូ​វៀត​ណាម ចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី​N guyen Quang Dam មេបញ្ជា​ការ​ប៉ូលីស្ត​ការ​ពារ​សមុទ្រ។ ថ្លែង​មតិនៅក្នុងសន្និសីទ​លោក Nguyen Quang Dam បានសង្កត់ធ្ងន់ថា ប្រទេសទាំង​អស់ត្រូវលើក កំពស់​មន​សិការ អំពីស្ថានភាព អស្ថិរភាពអំពីសន្តិសុខលើផ្លូវសមុទ្រដោយចោរ​សមុទ្រ ​និង​អំពើប្លន់​ប្រដាប់​អាវុធ​លើ​សមុទ្រ​។ លោក​ Nguyen Quang Dam បានស្នើរឲ្យប្រ​ទេស​ជាសមាជិក​ទាំងអស់ ត្រូវមាន​ការ​ទទួល​ខុស​ត្រូវ​ថែម​ទៀត ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន លើកកំពស់សមត្ថភាព និងមានការរួមសហការ​សកម្មភាព​ជាមួយ​គ្នា រវាង​ប្រទេស​​នានា និង​មជ្ឈ​មណ្ឌល ReCAAP-ISC រួមទាំងភាពចាំ​បាច់​ នៃការចលនាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីចូលរួម ReCAAP សំដៅ​លើក​កំពស់​ ប្រសិទ្ធិភា​ពនៃសកម្មភាពរបស់ ReCAAP។ ​តាមរបៀបវារៈ សន្និសីទ ReCAAP-ISC នឹង​បិទបញ្ចប់ នាថ្ងៃទី១៨ខែ​មិនា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top