• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទរដ្ឋមន្ត្រីអាស៊ាន+3 ជាន់ខ្ពស់អាស៊ីបូព៌ានិង ARF

ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM 51) និងសន្និសីទពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនោះ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូចំនួន៣គឺ ចិន កូរ៉េខាងត្បូងនិងជប៉ុន (ហៅកាត់ថា អាស៊ាន +៣) បានជួបពិភាក្សាស្តីពីជម្រុញកិច្ចសហប្រតិបត្តិការនិងចែករំលែកអំពីបញ្ហាសាកល្បងដែលតំបន់កំពុងប្រឈមមុខ។ នេះជាកិច្ចប្រជុំលើកទី ១៩ របស់រដ្ឋមន្ត្រីអាស៊ាន+៣ ចាប់តាំងពីការដែលយន្តការនេះត្រូវបានបង្កើតជារូបរាងមក។

ក្នុងថ្ងៃដដែល សន្និសីទរដ្ឋមន្ត្រីអាស៊ាន-អាស៊ីបូព៌ាជាមួយប្រទេសចំនួន៨គឺ ចិន  កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិក (ដែលហៅកាត់ថា EAS) បានប្រព្រឹត្តទៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិសិង្ហបុរី។ អង្គប្រជុំបានធ្វើការពិភាក្សារកដំណោះស្រាយសំដៅអនុវត្តន៍ផែនការសកម្មភាពអាស៊ីអាបូព៌ាម៉ានីល ២០១៨-២០២២ រួមមានការកសាងវិស័យអាទិភាពរវាងអាស៊ានជាមួយប្រទេសអាស៊ីបូព៌ា ដោយអំពាវនាវការជួយឧបត្ថម្ភរបស់ប្រទេសអាស៊ីបូព៌ាចំពោះអាស៊ាន បន្ទាប់ពីបានបង្កើតទៅជាសហគមន៍ ព្រមទាំងរួមគ្នាដោះស្រាយរាល់ការប្រឈមនាពេលបច្ចុប្បន្ននៅអាស៊ីបូព៌ានិយាយដោយឡែកនិងអាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម។

វេទិកាសន្តិសុខតំបន់ ARF លើកទី ២៥ នឹងមានសម័យប្រជុំចង្អៀតនិងសម័យប្រជុំពេញអង្គក្នុងថ្ងៃទី៤ខែសីហាតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី

បញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី

ក្នុងឱកាសរំលឹកខួបទិវាសហគ្រិនវៀតណាម ថ្ងៃទី១៣ ខែតុលា កាលពីយប់ថ្ងៃទី១១ ខែតុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។

Top