ទីក្រុង Nha Trang ទទួលស្វាគមន៍ព្រឹត្តិការណ៍ APEC ២០១៧ (រូបថត៖TTXVN)
ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម ប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM) លើកទី១ និងកិច្ចប្រជុំទាក់ទិននានា។ បណ្ដាសន្និសីទលើកនេះមានអត្ថន័យសំខាន់ ដោយចាប់ផ្ដើមឲ្យឆ្នាំ APEC វៀតណាម២០១៧ ក៏ដូចជាការងារត្រៀមរៀបចំឲ្យសប្ដាហ៍ជាន់ខ្ពស់ដែលនឹងត្រូវបានរៀបចំឡើងនាខែវិច្ឆិកាខាងមុខនៅទីក្រុង Da Nang ផងដែរ។ តំណាងចំនួន១ពាន់៩រយនាក់មកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១ ក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC ក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ចប៉ាស៊ីហ្វិក ព្រមទាំងអង្គការអន្តរជាតិនិងតំបន់ នឹងអញ្ជើញចូលរួមសន្និសីទ SOM និងកិច្ចប្រជុំទាក់ទិននានា។
ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមដៃពូនជ្រុំអនាគតរួម” សន្និសីទ SOM និងកិច្ចប្រជុំទាក់ទិននានាលើកនេះ នឹងពិភាក្សាហើយអនុម័តលើអាទិភាពនានា នៃកិច្ចសហប្រតិបតិ្តការ APEC ឆ្នាំ២០១៧។ បណ្ដាសមាជិក APEC សុទ្ធតែចែករំលែកការប្ដេជ្ញាចិត្ត ជាមួយម្ចាស់ផ្ទះវៀតណាម ក្នុងការបន្តជំរុញកិច្ចសហប្រតិបតិ្តការ APEC រួមចំណែកពង្រឹងកំណើននិងតភ្ជាប់សេដ្ឋកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម