• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទបណ្តុះបណ្តាជំនាញផ្សព្វផ្សាយ APEC ២០១៧

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយកដ្ឋានសារព័ត៌មាន (ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម) បានរៀបចំសន្និសីទបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយអំពី APEC ២០១៧ ដោយមានការចូលរួមរបស់អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីបណ្តាស្ថាប័នសារព័ត៌មាន សំដៅផ្តល់នូវព័ត៌មានទូទៅអំពី APEC ២០១៧​ ឆ្ពោះទៅសប្តាហ៍ជាន់ខ្ពស់នៅ Da Nang នាពេលខាងមុខ។

ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាលជំនាញផ្សពកវផ្សាយ APEC ២០១៧ (រូបថតៈ  Hải Anh)

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Dang Khac Loi អនុប្រធាននាយកដ្ឋានសារព័ត៌មានបានសង្កត់ធ្ងន់ថា ដើម្បី​ត្រៀមរៀបចំឲ្យសប្តាហ៍ជាន់ខ្ពស់ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រកបដោយជោគជ័យនោះ ត្រូវមានការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់និងសង្គមទាំងមូល ដើម្បីលើកកំពស់មនសិការ ការទទួលខុសត្រូវ រួមដៃផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយមានសន្តិភាព ប្រជាជនរាក់ទាក់ រួសរាយ និងជាដៃគូគួរឲ្យទុកចិត្ត។ ប្រព័ន្ធឃោសនាគឺដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយអំពីរាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ននានារបស់វៀតណាម សំដៅបម្រើព្រឹត្តិការណ៍សំខាន់នៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ផងដែរ។
លោករូបនេះសុំឲ្យតាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកយកព៏ត៌មាននិងអ្នននិពន្ធទាំងអស់នឹងបានបំពាក់បំ​ប៉ន​បន្ថែមនូវព័ត៌មាន ចំណេះវិជ្ជានិងមនសិការទទួលខុសត្រូវ ដើម្បីអាចបង្កើតនូវវណ្ណកម្មសារព័ត៌មានត្រឹមត្រូវ​តាមការកំណត់ក្នុងការផ្សព្វផ្សាយឆ្នាំ APEC ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top