នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយកដ្ឋានសារព័ត៌មាន (ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម) បានរៀបចំសន្និសីទបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយអំពី APEC ២០១៧ ដោយមានការចូលរួមរបស់អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីបណ្តាស្ថាប័នសារព័ត៌មាន សំដៅផ្តល់នូវព័ត៌មានទូទៅអំពី APEC ២០១៧ ឆ្ពោះទៅសប្តាហ៍ជាន់ខ្ពស់នៅ Da Nang នាពេលខាងមុខ។

ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាលជំនាញផ្សពកវផ្សាយ APEC ២០១៧ (រូបថតៈ Hải Anh)
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Dang Khac Loi អនុប្រធាននាយកដ្ឋានសារព័ត៌មានបានសង្កត់ធ្ងន់ថា ដើម្បីត្រៀមរៀបចំឲ្យសប្តាហ៍ជាន់ខ្ពស់ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រកបដោយជោគជ័យនោះ ត្រូវមានការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់និងសង្គមទាំងមូល ដើម្បីលើកកំពស់មនសិការ ការទទួលខុសត្រូវ រួមដៃផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយមានសន្តិភាព ប្រជាជនរាក់ទាក់ រួសរាយ និងជាដៃគូគួរឲ្យទុកចិត្ត។ ប្រព័ន្ធឃោសនាគឺដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយអំពីរាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ននានារបស់វៀតណាម សំដៅបម្រើព្រឹត្តិការណ៍សំខាន់នៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ផងដែរ។
លោករូបនេះសុំឲ្យតាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកយកព៏ត៌មាននិងអ្នននិពន្ធទាំងអស់នឹងបានបំពាក់បំប៉នបន្ថែមនូវព័ត៌មាន ចំណេះវិជ្ជានិងមនសិការទទួលខុសត្រូវ ដើម្បីអាចបង្កើតនូវវណ្ណកម្មសារព័ត៌មានត្រឹមត្រូវតាមការកំណត់ក្នុងការផ្សព្វផ្សាយឆ្នាំ APEC ២០១៧៕
តាម VOV5-វិទ្យុសម្លេងវៀតណាម