10/10/2020 11:29 GMT+7 Email Print Like 0

សន្និសីទធុរកិច្ចវៀតណាមអាមេរិក៖ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”


លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម VCCI បានថ្លែងនៅក្នុងសន្និសីទ (រូបថត៖ Mai Lien / VOV5)
 

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទកំពូលធុរកិច្ចវៀតណាម - អាមេរិកឆ្នាំ ២០២០ ក្រោមប្រធានបទ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”។

ព្រឹត្តិការណ៍នេះ ដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំទីក្រុងហាណូយ (AMCHAM) សភាពាណិជ្ជកម្មអាមេរិកនិងសភាពាណិជ្ជកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ដោយមានការចូលរួមដោយផ្ទាល់និងតាម អនឡាញ របស់មេដឹកនាំរដ្ឋាភិបាល អតីតមន្រ្តីសហរដ្ឋអាមេរិក និងតំណាងធុរកិច្ចធំៗ ជាច្រើននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងសន្និសីទនេះ លោក Tran Huy Dong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ច នយោបាយពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេស ផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ ១៩ ដែលនាំឲ្យការវិនិយោគផ្ទាល់ពីបរទេសនៅលើពិភពលោក ទំនងជានឹងធ្លាក់ចុះរហូតដល់ ៤០% នៅឆ្នាំនេះ ប៉ុន្តែការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមនៅតែមានភាពវិជ្ជមាន ដោយទុនចុះបញ្ជីសរុបជាង ២១ ពាន់លានដុល្លារ ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ២,១២% ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ លោក Tran Huy Dong បានឲ្យដឹងថែមទៀតថា៖ “វៀតណាមគឺជាដៃគូដែលអាចជឿទុកចិត្តបានរបស់រដ្ឋាភិបាលនិងដៃគូវិនិយោគរបស់សហរដ្ឋអាមេ រិក។ តាមរយៈសន្និសីទនេះ យើងចង់ពង្រឹងការតភ្ជាប់វិនិយោគិន លើកទឹកចិត្តសម្ព័ន្ធក្រុមធំៗរបស់អាមេរិកបន្តនិយោគថ្មីនៅវៀតណាម។ ដើម្បីទទួលបានលំហូរវិនិយោគដែលមានគុណភាពខ្ពស់ក៏ដូចជាទាក់ទាញការវិនិយោគពីសម្ព័ន្ធក្រុមហ៊ុនធំៗ នៅលើពិភពលោកក្នុងនោះមានសហរដ្ឋអាមេរិក វៀតណាមបានបង្កើតក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការហើយ ក៏កំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុតសម្រាប់សកម្មភាពវិនិយោគនៅវៀតណាមផងដែរ”។

ជាមួយនឹងការធ្វើកំណែទម្រង់បរិយាកាសវិនិយោគនិងវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ឥឡូវនេះ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ និងក្លាយជាគោលដៅសុវត្ថិភាពគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិនរួមទាំងអាជីវកម្មអាមេរិកជាច្រើនទៀត។ លោក Myron Brilliant អនុប្រធានប្រតិបត្តិនិងជាប្រធានផ្នែកអន្ដរជាតិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេ រិកបានបញ្ជាក់ថា AMCHAM និង VCCI នឹងបន្តបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងទិសដៅជាក់ស្តែងនិងមានប្រសិទ្ធភាព។

“ថ្វីត្បិតតែនៅមានបញ្ហាជំពាក់ជំពិនខ្លះ ប៉ុន្តែយើងឃើញថា ភាគីទាំងពីរទទួលបានជោគជ័យយ៉ាងច្រើន ទាក់ទងនឹងការអភិក្រមទីផ្សារ ហើយអង្គភាពអាជីវកម្មអាមេរិកពង្រីកការវិនិយោគនៅវៀតណាមច្រើនជាង។ តាមរយៈសន្និសិទនេះ យើងអាចអភិក្រមលើដំណោះស្រាយបន្ថែមទៀត ដើម្បីជួយឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើវិស័យជាច្រើន ដូចជាថាមពល កសិកម្ម កម្មសិទ្ធិបញ្ញា ការសម្របសម្រួលពាណិជ្ជកម្មនិងការអនុវត្តបច្ចេកទេសឌីជីថលជាដើម។ ដោយហេតុនេះ អាចជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Myron Brilliant អនុប្រធានប្រតិបត្តិនិងជាប្រធានផ្នែកអន្ដរជាតិនៃសភាពាណិជ្ជកម្មសហរដ្ឋ អាមេរិក។

កិច្ចប្រជុំកំពូលធុរកិច្ចវៀតណាមអាមេរិចគឺជាព្រឹត្តិការណ៍សំខាន់មួយដែលកត់សំគាល់រយៈពេល ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ  ១៩៩៥-២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ