20/10/2019 18:19 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេសបូកសរុបរយៈពេល១០ឆ្នាំនៃកម្មវិធីគោលដៅជាតិ កសាងជនបទថ្មីដំណាក់កាល២០១០-២០២០

នាព្រឹកថ្ងៃទី១៩ខែតុលានៅទីក្រុង Nam Dinh ខេត្តNam Dinh (ភាគខាងជើងវៀតណាម)នាយករដ្ឋមន្ត្រីលោកNguyen Xuan Phucបានធ្វើជាអធិបតីនៃសន្និសីទទូទាំងប្រទេសដើម្បីបូកសរុបរយៈពេល១០ឆ្នាំនៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល២០១០-២០២០។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucបានអះអាងថា ក្នុងដំណើរការកសាងប្រទេសជាតិ បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តពិសេសទៅលើ កសិកម្ម កសិករនិងជនបទ ជានិច្ច។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថានាពេលខាងមុខ មូលដ្ឋាននានាត្រូវយកចិត្តទុកដាក់លើការអភិរក្សនិងអភិវឌ្ឍន៍​វប្បធម៌តាមតំបន់ជនបទដើម្បីកសាងជនបទស្អាតបៃតងនិងគួរអោយរស់នៅ ដោយដើរទន្ទឹមនឹងការរដោះស្រាយបញ្ហាសង្គមនៅតំបន់ជនបទតែម្តង។លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង មូលដ្ឋាននិងតំបន់នានា ជួយជ្រោមជ្រែងចលនាកសាងជនបទថ្មីដែលនាយករដ្ឋមន្រ្តីបានបំផុស នាយប់ថ្ងៃទី១៨ខែតុលា។

មុននោះនាយប់ថ្ងៃទី១៨ខែតុលានៅទីក្រុង Nam Dinh នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc,ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងកោតសរសើរមជ្ឈឹមបានអញ្ជើញចូលរួមពិធីលើកសរសើរគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង“ប្រទេសទាំងមូលរួមដៃគ្នាកសាងជនបទថ្មី”ដំណាក់កាល២០១០-២០២០។អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

“ជនបទបច្ចុប្បន្ននេះមានរូបភាពថ្មី ពោលគឺស្អាតស្អំ ហើយជីវភាពរស់របស់ប្រជាជនទាំងខាងសម្ភារៈនិងខាងស្មារតីត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។លើសពីនេះទៅទៀត ការជឿទុកចិត្តលើបក្ស រដ្ឋ និងសហគមន៍ត្រូវបានពង្រឹងនិងកែលំអដោយឥតឈប់ឈរ។អាចនិយាយបានថា កម្មវិធីគោលដៅជាតិ កសាងជនបទថ្មីពិតជាខ្យល់នៃការច្នៃប្រឌិតវិជ្ជមានសម្រាប់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃតំបន់ជនបទ។នេះគឺជាលទ្ធផលដែលមិនអាចខ្វះបាននៃស្មារតីសាមគ្គីភាពនិងការឯកភាពគ្នា ក្នុងប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល។លទ្ធផល​នៃការកសាងជនបទថ្មីនិងសមិទ្ធិផលក្នុងការអភិវឌ្ឍន៍កសិកម្ម នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមិនអាចយកជាការបានទេ និងបញ្ចេញពន្លឺបានដូច្នេះបើគ្មានចលនាប្រឡងប្រណាំង ប្រទេសទាំងមូលបានរួមគ្នាកសាងជនបទថ្មី” នៅឡើយ”។

ក្នុងឱកាសនេះលោកនាយករដ្ឋមន្រ្តីបានបំផុសចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នា កសាងជនបទថ្មី” ដំណាក់កាល២០២១-២០២៥។គោលដៅដែលបានដាក់ចេញសម្រាប់ដំណាក់កាលនេះគឺត្រូវខិតខំ ដល់ឆ្នាំ២០២៥នឹងមានឃុំចំនួន៧៥% សម្រេចបានបទដ្ឋា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ