នាថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុង Vung Tau (ខេត្ត Ba Ria-Vung Tau) សន្និសីទលើកទី ៩ គណកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមនីតិកាលទី 8បានប្រារព្ធធ្វើឡើង។
ទិដ្ឋភាពសន្និសីទគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី ៩
អញ្ជើញថ្លែងនៅទីនេះ លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានស្នើថា នាឆ្នាំ២០១៩និងប៉ុន្មានឆ្នាំខាងមុខ រណសិរ្សមាតុភូមិវៀតណាមបន្តកសាង និងបង្កើនផែនមហាសាមគ្គីប្រជាជនទាំងមូល ព្រមទាំងពង្រីកតួនាទីស្នូលក្នុងការចលនាប្រជាជនអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ និងធ្វើល្អនូវចលនា "ប្រជាជនទាំងមូលសាម្គីគ្នា កសាងជនបទថ្មី នគរអរិយធម៌"។ ទន្ទឹមនឹងនោះចលនាប្រជាជនចូលរួមការកសាងបក្ស រដ្ឋអំណាច អនុវត្តន៍ល្អនូវមុខងារឃ្លាំមើលនិងបដិវាទសង្គម ពង្រីកតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងរៀបចំល្អនូវមហាសន្និបាតរណសិរ្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតតំណាងទូទាំងប្រទេសនៃ រណសិរ្សមាតុភូមិវៀតណាម។
នាឆ្នាំ ២០១៨ រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់មានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាជាច្រើនអំពីខ្លឹមសារនិងបែបផែនធ្វើសកម្មភាព។ ការងារធ្វើជាសេនាធិការជូនបក្សកាន់តែមានភាពស៊ីជម្រៅជាមួយគំនិតផ្ដូចផ្ដើមជាច្រើន រូមចំណែកលើកកម្ពស់ឋានៈ និងតូនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក៏ដូចជាឆ្លើយតបនឹងបំណងប្រាថ្នាយ៉ាងត្រឹមត្រូវរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម