10/11/2019 12:19 GMT+7 Email Print Like 0

សន្និសីទកំពូលធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង


 តំណាងនៃភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌសន្និសីទ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ អញ្ជើញថ្លែងនៅសន្និសីទកំពូលធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាមលោក Trinh Dinh Dung បានអះអាង ថា វៀតណាម​ចាត់​ទុក​ភាព​ជោគ​ជ័យ​របស់​សហគ្រាស​កូរ៉េ​ខាង​ត្បូងក៏ជាភាព ជោគជ័យរបស់សហគ្រាសក្នុងស្រុកដែរ។ លោកបានបន្តទៀតថា អនាគតទំនាក់ ទំនង​សហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងគឺផ្អែកទៅលើទស្សនៈ វិស័យ ឆន្ទៈឈាន​ឡើង​និង​ភាព​សកម្ម​ ភាពច្នៃប្រឌិត របស់ជួរធុរជននៃប្រទេស ទាំងពីរ។ សន្និសីទ​នេះត្រូវ​បាន​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើងនៅ តំបន់​សេដ្ឋកិច្ច​ Chu Lai។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានមាន ប្រសាសន៍ថា៖
 
“ដោយគោល​ដៅបង្កើនទំហំពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងឡើង១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០នោះ វៀតណាម​មានគោលបំណងចង់ជំរុញ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព។ តាមនោះ​កូរ៉េ​ខាង​​ត្បូង នឹងបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីកសិផល ជលផលនិងផលិតផលជា ឧត្តមភាព​ផ្សេង​ៗ​ទៀត​របស់វៀតណាមដូចជាទំនិញសំលៀកបំពាក់ គ្រឿងឈើ និងកៅស៊ូ ជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ ប្ដូរ​ទៅវិញ វៀតណាមក៏ត្រៀមខ្លួនជា ស្រេច​ទទួល​យក​មុខ​ទំនិញ​ជាឧត្តម​ភាព​របស់​កូរ៉េ​ខាង​ត្បូង​ដូច​ជា​គ្រឿង​បន្លាស់​ ផលិតកម្ម ចូលក្នុងទីផ្សារវៀតណាមផងដែរ”។
 
រហូតមក​ដល់ពេលនេះ វៀតណាមបានទាក់ទាញសហគ្រាស FDI ចំនួន២៩ ពាន់អង្គភាព​មកពី​ប្រទេស​និង​តំបន់​ដែន​ដីចំនួន១៣០ បោះទុនចូលមកវៀត ណាម ក្នុងដើមទុនសន្យាប្រមាណ៣៥៧ ពាន់លា​ន​ដុល្លាអា​មេរិ​ក។​ ក្នុងនោះមាន សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំៗជា​ច្រើន​របស់​កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើអាជីវកម្ម​ប្រកបដោយ​ជោគជ័យ​នៅវៀ​ត​​ណាមដូចជា Samsung LG និង Hyundai ជាដើម៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ