• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥អនុម័តលើសេចក្ដីថ្លែងការណ៍ Da Nang

នារសៀលថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីសន្និសីទកាសែតអន្តរជាតិ ក្នុងនោះជូន ដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី ២៥។

 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជាអធិបតីសន្និសីទកាសែតអន្តរជាតិជូន
ដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ដោយមានការស្រុះចិត្តគំនិត ឯកភាពខ្ពស់របស់ថ្នាក់ដឹកនាំ APEC នោះ អង្គសន្និសីទបានអនុម័តលើសេចក្ដីថ្លែងការណ៍ Da Nang “បង្កើតកម្លាំងចលករថ្មី ពូនជ្រំឲ្យអនាគតរួម”។ នេះជាលទ្ធផលសំខាន់បំផុតនៃសន្និសីទកំពូល APEC ក៏ដូចជាឆ្នាំ APEC​ ២០១៧ផងដែរ។

តាមនោះ ថ្នាក់ដឹកនាំ APEC ទាំងអស់បានអះអាងនូវការប្ដេជ្ញាចិត្តរក្សាកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ក្នុង APEC ក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនិងតំបន់មានការផ្លាស់ប្ដូរជាច្រើន។ ដើម្បីត្រៀមរៀបចំឲ្យសតវត្សអភិវឌ្ឍន៍ទី ៤ របស់ APEC និងការអនុវត្តគោលដៅ Borgo ប្រកបដោយជោគជ័យនោះ ថ្នាក់ដឹកនាំ APEC ទាំងអស់បានឯកភាពលើការបន្តរក្សាកិច្ចសហប្រតិបតិ្តការថ្មីសំរាប់ APEC ក្រោយពីឆ្នាំ២០២០។ ប្រធានរដ្ឋលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា៖

“ដើម្បី APEC បន្តជាកម្លាំងចលករជំរុញការតភ្ជាប់ក្នុងតំបន់ រួមចំណែកនាំអាស៊ី-ប៉ាស៊ីហ្វិកក្លាយទៅជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកលនោះ អង្គសន្និសីទបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាសំ​រេច​គោលដៅ Borgo ស្ដីពីសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ ជំរុញការវិនិយោគ អាជីវ កម្មនិងសេវាកម្ម បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច-បច្ចេកទេស បន្តខំប្រឹងប្រែងឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី​-ប៉ាស៊ីហ្វិក (FTAAP)”។

លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា ថ្នាក់ដឹកនាំ APEC ទាំងអស់ក៏ស្វាគមន៍ការបង្កើតក្រុមទស្សនៈវិស័យ APEC សំដៅជួយឧបត្ថម្ភមន្ត្រីជាន់ខ្ពស់ក្នុងការតម្រង់ទិសនិងអនាគតរបស់វេទិកានេះក្រោយពីឆ្នាំ២០២០ ផងដែរ។ ប្រការនេះបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខឿនសេដ្ឋកិច្ចសមាជិកទាំងអស់សំដៅឆ្ពោះទៅការក​សាង​សហគមន៍​អាស៊ី-ប៉ាស៊ីហ្វិកដោយសន្តិភាព ស្ថិរភាព ស្វាហាប់ តភ្ជាប់គ្នានិងសម្បូររុងរឿង ក្នុងនោះប្រជាជននិងសហគ្រាស មានតួនាទីជាគោល។    

ជាទីបញ្ចប់ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជនវៀតណាមនិយាយរួម ទីក្រុង Da Nang និងខេត្ត Quang Nam និយាយដោយឡែកបានទទួលស្វាគមន៍មនុស្សជាង ១ ហ្មឺននាក់ ជាតំណាង APEC ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខក្នុងតំបន់និងតំណាងអង្គការអន្តរជាតិ មកចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC។ មានអ្នកយកព័ត៌មានជិត៣ពាន់នាក់មកពីស្ថាប័នសារព័ត៌មានជាតិនិងអន្តរជាតិបានមកបំពេញការងារនៅទីក្រុង Da Nang ក្នុងឱកាសនេះដែរ។ វត្តមានរបស់ពួកគេជាភស្តុតាងដ៏រស់រវើកសំរាប់សារសំខាន់ នៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។

មុននោះ ប្រធានរដ្ឋលោក Tran Dai Quang ប្រធានសន្និសីទកំពូល APEC លើកទី ២៥ បានអញ្ជើញជាអធិបតីសម័យបិទបញ្ចប់សន្និសីទនិងពិធីផ្ទេរប្រគល់តំណែងប្រធានឆ្នាំ APEC ២០១៨ សំរាប់ Papua New Guinea៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top