• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកំពូលG៧៖ឯកភាពលើវិធានការហិរញ្ញវត្ថុសំរាប់កំណើនសេដ្ឋកិច្ច


ទិដ្ឋភាពនៃថ្ងៃប្រជុំទី១របស់ថ្នាក់ដឹកនាំក្រុមប្រទេស G៧ និង EU (រូបថត៖AFP/ TTXVN)

ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្ម​អភិវឌ្ឍន៍ចំនួន៧ (G៧) នាថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៦​បាន​ឯកភាព​លើការ​អនុវត្ត​ន៍​យ៉ាង រវាសរវៃនូវ​វិធានការ​ហិរញ្ញ​វត្ថុ ព្រម​ទាំងជំរុញ​ខ្លាំងការ​រៀបចំ​រចនា​សម្ព័ន្ធ​សំដៅ​បង្កើន​កំណើន​ពិភពលោក​ ក្នុងកាលៈ​ទេសៈការធ្លាក់ចុះកំណើន​សេដ្ឋកិច្ច នៅប្រទេសចិននិងទីផ្សារ​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។ ក្រោយពីជំនួប​ចរចារ​អំពីសេដ្ឋកិច្ច ក្នុងថ្ងៃទីមួយនៃសន្និសីទកំពូល G៧ ដែល​ប្រព្រឹត្តទៅក្នុង​រយៈពេល២ថ្ងៃនៅ​ខេត្ត Mie ភាគ​កណ្ដាលជ​ប៉ុន​នោះ មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ជប៉ុន​បានឲ្យដឹង​ថា ថ្នាក់​ដឹកនាំ​ក្រុម G៧ បាន​ឯកភាព​លើទស្សនៈ​ថា​G៧ នឹងមិនស្ទាក់ស្ទើរផ្ដល់កញ្ចប់ជំរុញហិរញ្ញវត្ថុ សំដៅទប់ទល់​នឹង​បញ្ហាជន​ភៀស​ខ្លួន គ្រោះមហន្តរាយ​និងបញ្ហាផ្សេងៗទៀត ដែលប្រទេស G៧ និមួយៗត្រូវប្រឈម​មុខ។​ក្នុង​បម្រែ​បម្រួល​ទាក់​ទិន​មួយ​ទៀត អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បាន​ប្រកាស​ថា ក្រុម G៧ មិន​ទាន់មានផែនការលុបចោលបទ​ហ៊ុំព័ទ្ធ​ទៅលើរុស្ស៊ី​ទាក់ទិន​ដល់​ជំលោះនៅ​តំបន់​ប៉ែកខាង​កើតអ៊ុយក្រែន​នៅឡើយទេ។ លោកស្រីរូបនេះចាត់ទុកថា វាជាការ​ឆាប់​ពេក​ដើម្បី​លុប​ចោល បទ​ហ៊ុំព័ទ្ធ​ទៅ​លើរុស្ស៊ីហើយ G៧ នឹងមិនផ្លាស់ប្ដូរទស្សនៈ​អំពីបញ្ហានេះឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top