
ទិដ្ឋភាពនៃថ្ងៃប្រជុំទី១របស់ថ្នាក់ដឹកនាំក្រុមប្រទេស G៧ និង EU (រូបថត៖AFP/ TTXVN)
ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ (G៧) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦បានឯកភាពលើការអនុវត្តន៍យ៉ាង រវាសរវៃនូវវិធានការហិរញ្ញវត្ថុ ព្រមទាំងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសំដៅបង្កើនកំណើនពិភពលោក ក្នុងកាលៈទេសៈការធ្លាក់ចុះកំណើនសេដ្ឋកិច្ច នៅប្រទេសចិននិងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។ ក្រោយពីជំនួបចរចារអំពីសេដ្ឋកិច្ច ក្នុងថ្ងៃទីមួយនៃសន្និសីទកំពូល G៧ ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនៅខេត្ត Mie ភាគកណ្ដាលជប៉ុននោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ជប៉ុនបានឲ្យដឹងថា ថ្នាក់ដឹកនាំក្រុម G៧ បានឯកភាពលើទស្សនៈថាG៧ នឹងមិនស្ទាក់ស្ទើរផ្ដល់កញ្ចប់ជំរុញហិរញ្ញវត្ថុ សំដៅទប់ទល់នឹងបញ្ហាជនភៀសខ្លួន គ្រោះមហន្តរាយនិងបញ្ហាផ្សេងៗទៀត ដែលប្រទេស G៧ និមួយៗត្រូវប្រឈមមុខ។ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានប្រកាសថា ក្រុម G៧ មិនទាន់មានផែនការលុបចោលបទហ៊ុំព័ទ្ធទៅលើរុស្ស៊ីទាក់ទិនដល់ជំលោះនៅតំបន់ប៉ែកខាងកើតអ៊ុយក្រែននៅឡើយទេ។ លោកស្រីរូបនេះចាត់ទុកថា វាជាការឆាប់ពេកដើម្បីលុបចោល បទហ៊ុំព័ទ្ធទៅលើរុស្ស៊ីហើយ G៧ នឹងមិនផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានេះឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម