សន្និសីទការទូតលើកទី 30 កំពុងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងអំឡុងពេល ៥ ថ្ងៃដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតជាង ៩០ រូប ប្រធានតំណាងការទូតរបស់វៀតណាមនៅឯបរទេសរួមទាំងតំណាងក្រសួង ស្ថាប័ននានាទូទាំងប្រទេស។ នៅខាងក្រៅសន្និសីទ ឯកអគ្គរដ្ឋទូតនិងប្រមុខបេសកកម្មការទូតបរទេសទាំងអស់បានអះអាងថា ស្ថាភាពតំបន់និងអន្តរជាតិកំពុងមានបម្រែបម្រួលជាច្រើនដែលតម្រូវឲ្យស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេស ខិតខំប្រឹងប្រែងថែមទៀតក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូនានាឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញថតរូបជាមួយ
តំណាងចូលរួមសន្និសីទការទូតលើកទី៣០ (រូបថត៖ baoquocte.vn)
ក្នុងនាមជាអ្នកធ្លាប់បំពេញកិច្ចការការទូតវប្បធម៌អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៊ែលហ្សិក លោក Pham Sanh Chau មានប្រសាសន៍ថា នាពេលខាងមុខ លោកនឹងកាន់ដំណែងថ្មីជាឯកអគ្គរដ្ឋ ទូតនៅថ្មី ឥណ្ឌា ទទួលបន្ទុក នេប៉ាល់និងប៊ូតាន។ នេះគឺជាប្រទេសមួយដែលមានវប្បធម៌ស្រដៀងគ្នាជាច្រើនជាមួយវៀតណាម។ ដូច្នេះការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាជាពិសេសការផ្លាស់ប្តូរវប្បធម៌គឺជាអាទិភាពចម្បង៖ “ខ្ញុំមានអារម្មណ៍ថានេះគឺជានិស្ស័យដ៏អស្ចារ្យ។
បច្ចុប្បន្ននេះ ឥណ្ឌាគឺជាដៃគូដ៏សំខាន់របស់វៀតណាមដែលជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយទាំង៣របស់វៀតណាម។ ដោយមានចំនួនប្រជាជន 1,4 ពាន់លាននាក់នោះគឺសក្តានុពលនៅធំធេងណាស់។ ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន ទន្ទឹមនឹងភារកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យការពារជាតិនិងសន្តិសុខនោះ រូបខ្ញុំផ្ទាល់នឹងខិតខំសរសេរអំពីវប្បធម៌ឥណ្ឌា។ ដោយសារតែនេះជាប្រទេសមួយដែលមានវប្បធម៌ចម្រុះនិងមានតែលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយវៀតណាម ហើយពីវប្បធម៌នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដទៃច្រើនទៀត”។ នេះបើតាមប្រសាស្ត្ររបស់លោក Pham Sanh Chau។
រួមជាមួយសកម្មភាពពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍ ស្ថានទូតវៀតណាមនៅប្រទេសអាល្លឺម៉ង់ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារតភ្ចាប់អណិកជន។ ដោយមានចំនួនជនវៀតណាមនៅអាល្លឺម៉ង់ជាច្រើននោះ ដែលមានឥទ្ធិពលធំធេងក្នុងសហគមន៍ជនវៀតណាមនៅអឺរ៉ុប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានចែករំលែកនូវវិធីដែលធ្វើឲ្យបងប្អូនអណិកជនទាំងអស់ឆ្ពោះទៅមាតុប្រទេសជានិច្ចគឺតាមរយៈការៀបចំកម្មវិធី ដើម្បីនិយាយអំពីអធិបតេយ្យភាពរួមជាមួយរៀបចំដំណើរទស្សនកិច្ចទៅកាន់កោះ Truong Sa ។
“ដើរទន្ទឹមនឹងការតភ្ជាប់តំណាងការទូតជាមួយស្រុកកំណើត យើងខ្ញុំក៏បានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនវៀតណាមដើម្បីបំពេញការងារអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការវប្បធម៌។ បងប្អូនអណិកជនវៀតណាមនៅអាល្លឺម៉ង់បានឆ្ពោះទៅមាតុប្រទេសជានិច្ច”។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung។
ផ្តោតសំខាន់លើការលើកកម្ពស់ការវិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម ធានានូវផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសវៀតណាម ស្របតាមច្បាប់និងបទបញ្ញត្តិរបស់កម្ពុជា ដែលបានរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទ្វេលើគ្រប់វិស័យរវាងប្រទេសទាំងពីរគឺជាភារកិច្ចស្នូលនៃបេសកកម្មរបស់តំណាងការទូតវៀតណាមប្រចាំនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានរៀបចំពិធីផ្តល់ព័ត៌មានសម្រាប់អាជីវកម្មឲ្យបានជ្រាបអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសមិត្ត ក្នុងនោះមានការពិគ្រោះយោបល់សំដៅជួយឧបត្ថម្ភអាជីវកម្ម ក្នុងការដោះស្រាយបញ្ហាលើបញ្ហាជំពាក់ជំពិនកើតមានឡើងនិងរួមដំណើរជាមួយសហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញា។
បច្ចុប្បន្ននេះស្ថានទូតបានបើកខ្សែទូរសព្ទទំនាក់ទំនង ២៤ ម៉ោង ដំឡើងវេបសាយនាំចូលមកកម្ពុជាជាពិសេសភ្ជាប់ជាមួយអាជីវកម្ម។
ជ្រួតជ្រាបបានគោលមាគា គោលនយោបាយការបរទេសឯករាជ្យ ពហុភាគី ធ្វើពិពិធកម្មនៃទំនាក់ទំនង ហើយគោលដៅគ្រប់ដណ្តប់គឺរក្សាបរិយាកាសសន្តិភាព ការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិស្របច្បាប់ ឯកអគ្គរដ្ឋទូតនីមួយៗកំពុងខិតខំបំពេញបេសកកម្មរបស់ខ្លួនជាស្ពានតភ្ជាប់ អំពីនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌និងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូប្រកបដោយប្រសិទ្ធភាព រួមចំណែកបម្រើគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម