• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២នឹងបានប្រព្រឹត្តទៅពីថ្ងៃទី២ដល់ថ្ងៃទី៦ខែតុលា


 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ chinhphu.vn)

 នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ គណៈកម្មាធិការ​ឃោសនា​និង​អប់រំមជ្ឈឹម​បាន​រួម​សហការ​ជាមួយ​ខុទ្ទកាល័យមជ្ឈឹមបក្ស រៀប​ចំសន្និសីទកាសែត ជូន​ដំណឹងអំពីសន្និបាតលើ​ក​ទី៨ នៃ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស នីតិកាលទី១​២។
 
នៅទីនេះ អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Bui Truong Giang បានឲ្យដឹងថា “សន្និស​បាតមជ្ឈឹមលើកទី៨នេះ នឹងបានប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែតុលា ដោយ​​​មាន​ការចូលរួមរបស់តំណាង ២២៣រូប ដែលក្នុងនោះ សមាជិកមជ្ឈឹមបក្សមានចំនួន១៩៦រូប។ តាម​គម្រោង​ នៅក្នុងសន្និ បាតលើកនេះ មជ្ឈឹមនឹងផ្តល់ការសន្និដ្ឋាន ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ចនិង​ថវិការ​​រដ្ឋឆ្នាំ២០១៨ ក៏ដូចជា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងគម្រោងថវិការរដ្ឋសម្រាប់ឆ្នាំ២០១៩”។
 
នៅក្នុង​សន្និសីទកាសែតនេះ អនុប្រធានខុទ្ទកាល័យមជ្ឈឹមបក្ស លោក Le Quang Vinh បានឲ្យដឹងថា ៖ ប្រធាន​រដ្ឋ លោក Tran Dai Quang ទើបនឹងទទួលមរណភាព ហើយ សិទ្ធិ​អំណាច​និង​ការ​ទទួល​ខុស​ត្រូវ​នៃដំណែង​ប្រធាន​រដ្ឋគឺកំណត់ដោយរដ្ឋធម្ម នុញ្ញ។ ការិយាល័យបានតែងតាំងលោ​កស្រី Dang Thi Ngoc Th​inh កាន់​ដំណែង​ជាប្រធានរដ្ឋស្តីទី។ តាម​នោះ ការដែលមជ្ឈឹម​បានពិនិត្យនិង​សម្រេចលើការ​ឧទ្ទេសនាម​បេក្ខភាព​សម្រាប់​​បោះឆ្នោតប្រធាន​រដ្ឋនៅសន្និបាត​លើកនេះគឺ​អាស្រ័យ​ទៅលើដំណើរ​ការ​ត្រៀម​រៀបចំ​របស់ថ្នាក់​លើ​មានសមត្ថកិច្ច។ ព្រមទាំង​សង្កត់ធ្ងន់ថា ការឧទ្ទេ​សនាមបេក្ខភាព​សម្រាប់ដំ​ណែងប្រធា​ន​រដ្ឋជាកិច្ច​ការ​សំខាន់​​របស់រដ្ឋ របស់បក្ស តាមនោះត្រូវបានរៀបចំយ៉ា​ងមត់ចត់ដោយប្រុង​ប្រយ័ត្ន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top