
ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវសមិទ្ធិលេចធ្លោបំផុតលើវិស័យការទូតពហុភាគី ដែល នាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ
កាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ
ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវសមិទ្ធិលេចធ្លោបំផុតលើវិស័យការទូតពហុភាគី ដែល នាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះដែរ ទំនាក់ទំនងទ្វេភាគី រវាងវៀតណាមជាមួយដៃគូសំខាន់ៗមួយចំនួន ក៏ត្រូវបានជម្រុញប្រកបដោយប្រសិទ្ធិ ភាពនិងក្លាយទៅជា “ចំណុចភ្លឺ”ក្នុងទំនាក់ទំនងកិច្ចការបរទេសឆ្នាំ២០១៧ របស់វៀតណាម។
ឆ្នាំ២០១៧ ស្ថានភាពលើពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុងបរិបទនោះ ទំនាក់ទំនងរវាងវៀតណាម ជាមួយដៃគូមានសក្កានុភាព ជាពិសេសគឺប្រទេសមហាអំណាច កាន់តែស៊ីជម្រៅ នាំ មកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ។
សញ្ញាពិសេសក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក
ឆ្នាំ២០១៧បានឈានចូលប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-អាមេរិក ដែល បានបញ្ជាក់តាមរយៈដំណើរទស្សនកិច្ចចំនួន២លើក។ នោះគឺដំណើរទស្សនកិច្ចនៅ អាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នាដើមខែមិថុនាឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាខែវិច្ឆិកាឆ្នាំ២០១៧ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ តាមរយៈដំណើរទស្សនកិច្ចចំនួនពីរលើក នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានក្លាយទៅជានាយករដ្ឋមន្ត្រីអាស៊ី អាគ្នេយ៍ដើមដំបូងទៅទស្សនកិច្ចនៅសេតវិមានក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោក Donald Trump។ ទន្ទឹមជាមួយគ្នានោះ លោក Donald Trump ក៏ជាប្រធានាធិបតីដំបូងក្នុងប្រវត្តិសាស្ត្រក្លាយទៅជាប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ចនៅ វៀតណាមភ្លាមក្រោយពេលទទួលដំណែង។ បណ្ឌិត Tran Viet Thai នៅវិទ្យាស្ថាន ការទូត បានចាត់ទុកថា៖“ចាប់តាំងពីរបានប្រក្រតីភាពទំនាក់ទំនងវៀតណាម- អាមេរិក រហូតមកដល់ពេល នេះ សម្លឹងមើលឡើងវិញលើអតីតប្រធានាធិបតីអាមេរិកចំនួន៣ជំនាន់ គឺប្រធានាធិបតី Bill Clinton ប្រធានាធិបតី George Bush និងប្រធានាធិបតីលោក Obama គឺសុទ្ធតែ បានមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ សម្បីតែ លោក Bill Clinton ដែល ជាអ្នកសម្រេចប្រក្រតីទំនាក់ទំនងការទូតជាមួយវៀតណាមនោះ គឺលោកក៏បានមក ទស្សនកិច្ចនៅវៀតណាម នាចុងអាណត្តិរបស់ខ្លួន។ រីឯប្រធានាធិបតីលោក Donald Trump គឺសម្រេចមកទស្សនកិច្ចនៅវៀតណាម តាំងពីដើមអាណ្តិម្លេះ ប្រការនេះបាន ឆ្លុះបញ្ជាំងនូវឋានៈរបស់វៀតណាម ដែលកំពុងកើនឡើងក្នុងគោលនយោបាយកិច្ចការ បរទេសនិងក្នុងទំនាក់ទំនងជាមួយអាមេរិក”។
ដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យសំខាន់ ជាការគូសសញ្ញាថ្មីក្នុង ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ និងបង្ហាញនូវការផ្លាស់ប្តូរសកម្មនៃទស្សនៈរបស់ ថ្នាក់ដឹកនាំអាមេរិកជាមួយវៀតណាម។ នោះគឺគោរពរបរនយោបាយរបស់វៀតណាម។
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនអភិវឌ្ឍន៍ ស្ថិរភាពនិងមាំមួន
សម្រាប់ចិន ឆ្នាំ២០១៧ក៏ជាឆ្នាំទទួលស្គាល់ទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្ថិរភាព ជាមួយនឹងសកម្មភាពកិច្ចការបរទេសយ៉ាងផុសផុល។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang បានអនុវត្ត ដំណើរទស្សនកិច្ចនៅចិន។ ជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧ ក៏បាននាំវៀតណាម ក្លាយទៅជាប្រទេសដើមដំបូងទទួលអគ្គលេខានិងជាប្រធានរដ្ឋចិន លោក Xi Jinping មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី១៩នៃ បក្ស កុម្មុយនិស្តចិន។
ព្រឹត្តិការណ៍នេះ បានបង្ហោះនូវសញ្ញាពិសេសមួយ សរឲ្យឃើញនូវការប្តេជ្ញារបស់ ប្រទេសទាំងពីរសំដៅរក្សាទំនាក់ទំនងទ្វេភាគី អភិវឌ្ឍន៍ស្ថិរភាពនិងមាំមួន។ នៅក្នុង ជំនួបចរចាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខានិងជាប្រធានរដ្ឋចិន លោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖
“ការអភិវឌ្ឍន៍ស្ថិរភាព យូរអង្វែងនិងសមិទ្ធិផលទទួលបានក្នុងទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ ជាកត្តាមិនអាចខ្វះបានសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រ ទេសនីមួយៗ។ បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលគោរពនិងមានបំណង រួម ជាមួយបក្ស រដ្ឋនិងប្រជាជនចិន បង្កើនចំណងមិត្តភាពជាប្រពៃណី រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋ ទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ”។
អះអាងនូវទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជិតខាងជាភាតរៈ
ទំនាក់ទំនងជាមួយប្រទេសជិតខាងបន្តជាអាទិភាពខ្ពស់ក្នុងគោលមាគា គោល នយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាមនាឆ្នាំទៅ។ សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-កម្ពុជាឆ្នាំ២០១៧បាន គូសសញ្ញានូវកំណាត់ផ្លូវ៥០ឆ្នាំសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់អគ្គលេខា បក្ស លោក Nguyen Phu Trong នៅកម្ពុជានាខែកក្កដាឆ្នាំ២០១៧ បានបង្កើតផែនគ្រឹះ រឹងមាំដើម្បីនាំទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិ ការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជាឡើងកំពស់ថ្មី។
រីឯសម្រាប់ឡាវ ឆ្នាំ២០១៧ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ គូស សញ្ញានូវរយៈពេល៥៥ឆ្នាំបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៤០ឆ្នាំចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ។ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅក្នុង ឆ្នាំមិត្តភាពវៀតណាម-ឡាវ។ ការដែល អគ្គលេខា និងប្រធានរដ្ឋឡាវ លោក Bounhang Vorachit អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងបរិបទដែលប្រទេសទាំងពីររៀបចំប្រកបដោយជោគជ័យ ឆ្នាំសាមគ្គីភាព មិត្តភាព ២០១៧ ជាការគូរសញ្ញានូវទំនាក់ទំនងពិសេស វៀតណាម-ឡាវ។
ឆ្នាំ២០១៧ ជាឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍និងសមិទ្ធិកិច្ចការបរទេស សំខាន់ៗ បង្កើតបុព្វបទរឹងមាំ ដើម្បីវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិ តាមគោលមាគាកិច្ចការបរទេសសន្តិភាព ម្ចាស់ការ ពហុបែប ពហុភាគី យកផលប្រយោជន៍ ជាតិជាចម្បង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម