នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ Onlineទូទាំងប្រទេស ស្តីពីការងារបង្កាប្រឆាំងគ្រឿងញៀន និងផ្តាច់គ្រឿងញៀន។ អញ្ជើញសន្និដ្ឋាននៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម បានរកឃើញ ចាប់ឃាត់ខ្លួននិង ដោះស្រាយបទល្មើសគ្រឿងញៀនជាច្រើនករណី។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“សាររបស់រដ្ឋាភិបាលគឺផ្សព្វផ្សាយ ក្នុងសង្គមទាំងមូលថា ឧក្រិដ្ឋកម្មគ្រឿងញៀននិងគ្រោះអាសន្នគ្រឿងញៀន ជាបញ្ហាក្តៅកគុកក្នុងសង្គមបច្ចុប្បន្ន ដែលបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុនេះ គ្រប់ក្រុមគ្រួសារប្រព័ន្ធនយោបាយទាំង មូលសហគមន៍ទាំងមូលនិងសង្គមទាំងមូលត្រូវប្តេជ្ញាតស៊ូប្រឆំាង និងលុបបំបាត់គ្រឿងញៀន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសង្គម”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បើកទូលាយរូបសណ្ឋានផ្តាច់គ្រឿងញៀនក្នុងសហគមន៍ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម