• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញលើកឡើងនូវទិសដៅជាច្រើន រួមទាំងការពិចារណាបើកជើងហោះហើរត្រង់តភ្ជាប់រវាងបែលហ្ស៊ិកនិងវៀតណាម ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍ ផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបជាមួយឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក

នារសៀលថ្ងៃទី៩ ខែកញ្ញា នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ីកលោក Pierre-Yves Dermagne នោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានបង្ហាញថា ដំណើរទស្សនកិច្ចការងារលើកដំបូងក្នុងនាមជាប្រធានរដ្ឋសភា នៅ EU និងបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះមានបែលហ្ស៊ិក គឺសំដៅរួមចំណែកបង្កើតបុព្វបទជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិក។ ភាគីទាំងពីរបានឯកភាពគ្នាថា ចាំបាច់ត្រូវជំរុញការអនុវត្តរាល់វិធានការជាក់ស្ដែង សំដៅនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្ដែង លើគ្រប់ជ្រុងជ្រោយ បង្កើនការសម្របសម្រួលយុទ្ធសាស្ត្រ ក្នុងអាស៊ាននិង ASEM ជាពិសេស នាបច្ចុប្បន្ននេះ EU និងអាស៊ានបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកសំណើរសហប្រតិបត្តិការជាក់ស្ដែង ដោយត្រូវបានលោកឧបនាយករដ្ឋមន្ត្រី Pierre -Yves Dermagne កត់សម្គាល់ដូចជា៖ គាំទ្រការផ្តល់សច្ចាប័នលើ EVIPA - កិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីជំរុញការវិនិយោគ បង្កលក្ខណៈងាយស្រួលដល់សហគ្រាសធ្វើការទាញយកសក្កានុពលសហប្រតិបត្តិការលើវិស័យថាមពល ថាមពលកកើតឡើងវិញនៅកំពង់ផែសមុទ្រ។ លើវិស័យកសិកម្ម គឺផ្ដោតសំខាន់លើការនាំចេញ នាំចូលផ្លែឈើ កសិផលដែលមានគុណភាពខ្ពស់ ប្រភពដើមច្បាស់លាស់ ដើម្បីជំរុញការនាំចេញ នាំចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។

កិច្ចពិភាក្សារវាងរដ្ឋសភាវៀតណាម - សភាជាន់ទាបព្រះរាជាណាចក្របែលហ្ស៊ិក

នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានសភាជាន់ទាបប៊ែលហ្ស៊ិកលោកស្រី Eliane Tillieux នោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានថ្លែងអំណរគុណដល់បែលហ្ស៊ិក ដែលបានគាំទ្រការផ្តល់សច្ចាប័នលើ EVFTA  ព្រមទាំងស្នើឲ្យបែលហ្ស៊ិកឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA។ លោកប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចការងារនៅបែលហ្ស៊ិកលើកនេះ លោកបានចូលរួមវេទិកាធុរកិច្ចវៀតណាម-បែលហ្ស៊ិក ហើយ សហគ្រាសជាច្រើនលើវិស័យថាមពលកកើតឡើងវិញ Logistics របស់បែលហ្ស៊ិកមានបំណងចង់ពង្រឹងការតភ្ជាប់កិច្ចសហប្រតិបត្តិការ ដើម្បីទាញយកឱកាសធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យលោកស្រីប្រធានសភាជាន់ទាបបែលហ្ស៊ិកផ្ដល់ការយកចិត្តទុកដាក់ដើម្បី EU ដកកាតលឿងជលផល IUU សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងធុរជននៃប្រទេសទាំងពីរ។

 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងការងារប៊ែលហ្សិក Pierre- Yves Dermagne (រូបថត៖ TTXVN)
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបប៊ែលហ្សិកលោកស្រី Eliane Tillieux (រូបថត៖ TTXVN)
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសាក្សីក្នុងពិធីប្រគល់ជានិមិត្តសញ្ញានូវវ៉ាក់សាំង AstraZeneca ចំនួន ១០០,០០០ ដូសរបស់រដ្ឋាភិបាលបែលហ្ស៊ិក  (រូបថត៖ TTXVN)
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - បែលហ្សិក (រូបថត៖ VOV)


ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនិងវ៉ាក់សាំងនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យលោកស្រីប្រធានសភាជាន់ទាបបែលហ្ស៊ិក និងរដ្ឋាភិបាល បែលហ្ស៊ិក ផ្ដល់ការយកចិត្តទុកដាក់លក់វ៉ាក់សាំងឲ្យវៀតណាម ព្រមទាំងផ្ដល់ជូនវាក់សាំងតាមរយៈយន្តការ COVAX។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្រុមសមាជិកសភាមិត្តភាព រវាងស្ថាប័ន និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមពិធីប្រគល់វ៉ាក់សាំង សំភារៈ បរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នាថ្ងៃទី៩ ខែកញ្ញា នៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក ថ្នាក់ដឹកនាំក្រសួងការបរទេសបែលហ្ស៊ិកបានប្រគល់វ៉ាក់សាំង AstraZeneca ចំនួន ១០ ម៉ឺនដូស និងសំភារៈ បរិក្ខាពេទ្យជូនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅបែលហ្ស៊ីក និង EU លើកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអនុស្សរណៈនៃការយោគយល់ជាច្រើនត្រូវបានលើកមកចរចា និងចុះហត្ថលេខាប្រកបដោយជោគជ័យ ដែលមានតម្លៃជាង ៨៤ ពាន់ពាន់លានដុង (ប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក)។

វេទិកាធុរកិច្ចវៀតណាម - បែលហ្ស៊ិក៖

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅបែលហ្ស៊ីកនោះ នាថ្ងៃទី ៩ ខែសីហា បានប្រព្រឹត្តិទៅវេទិកាធុរកិច្ចវៀតណាម - បែលហ្ស៊ិក។

អញ្ជើញថ្លែងទៅកាន់សហគ្រាសឈានមុខគេរបស់បែលហ្ស៊ិកក្នុងវេទិកាធុរកិច្ចនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកសំណើរនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រាសបែលហ្ស៊ីកនៅពេលវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។

“ខ្ញុំក៏បានថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់ EU ថា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរួចរាល់ហើយ ប៉ុន្តែមានប្រទេសត្រឹមតែ ៨ ក្នុងចំណោមប្រទេសទាំង ២៧ ប៉ុណ្ណោះ ដែលបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ។ ភាគីទាំងពីរមានការយល់ដឹងយ៉ាងជ្រាលជ្រៅហើយ ដូច្នេះ ខ្ញុំស្នើឲ្យបណ្ដាសហគ្រាសជំរុញសភានៃបណ្ដាប្រទេសជាសមាជិក ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ។ យើងខ្ញុំបានប្រៀបប្រដូច EVFTA និង EVIPA ដូចជាស្លាបទាំងសង្ខាង ហើយកិច្ចព្រមព្រៀងទាំងពីរនេះត្រូវអនុវត្តន៍ទន្ទឹមគ្នា ទើបទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ”។ នេះបើយយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top