26/03/2019 11:01 GMT+7 Email Print Like 0

សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ​តាមតំបន់​នានា​ទូទាំង​ប្រទេស​

 នាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានប្រារព្ធខួបលើកទី ៨៨នៃទិវា​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយនិស្តហូជីមិញ (២៦ មីនា១៩៣១- ២៦ មីនា២០១៩)ផងដែរ។

នៅ​ឆ្នាំ ​២០១៩នេះ  ពីសំណុំឯកសារតែងតាំងចំនួន៦០ របស់អង្គភាពចំនួន៣១ ផ្ញើរ មក  គណៈ​ចាត់​តាំង​បាន​ជ្រើស​រើសនិងផ្តល់រង្វាន់សម្រាប់ក្រុមការងាររួមចំនួន ៨ រូប រួមជាមួយគំរូឆ្នើមចំនួន៨ ដែលមានស្នាដៃល្អ ក្នុងការ​ងារសម្ព័ន្ធយុវជននិងចល នាកុមាររបស់ទីក្រុង។ លោក Huynh Nguyen Ha លេខា​សម្ព័ន្ធ​យុវជន​នៃ​ក្រុម​ហ៊ុន​ Saigon Co.op ដែលជាអង្គភាពទទួលបានការកោតសរសើរចំពោះរូបសណ្ឋាន “ក្រុមលក់ទំនិញចល័ត” បាន​ឲ្យដឹង​ថា​៖ “ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពនៃរូបសណ្ឋាននេះ គឺនាំយកទំនិញ​ដែល​មាន​គុណ​ភាព​ទៅកាន់​អតិថិជន​នៅតាមតំបន់ដាច់ស្រយាល។ នាពេល​ខាងមុខ យើងនឹ​ង​អនុវត្ត​កម្ម​វិធី​នៅកោះភាគ​ខាង​ជើង​។ កម្មវិធីលក់ទំនិញចល័តបានក្លាយទៅជាចំណុចវិជ្ជមានមួ​យនៃសម្ព័ន្ធយុវជនក្រុមហ៊ុន S​aigon Co.op ដែល​បង្ហាញ​ពីកម្លាំងពលំ​របស់យុវជនយុវវ័យ”។​

ក្នុង​ថ្ងៃដដែល ទិវាយុវជនឆ្នាំ ២០១៩ ក្រោមប្រធានបទ “ថ្ងៃធ្វើការងារល្អ” ត្រូវ​បាន​គេប្រារ​ព្ធ​ឡើង​ក្នុង​ពេល​ដំណាល​គ្នានៅ​ទីតាំងជាច្រើននៃទីក្រុង ដោយមានសកម្ម​ភាជាក់ស្តែងជាច្រើនដូចជា កា​រឃោស​នា​សម្រាប់​ការ​ពារ​បរិស្ថាន​និងការជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រ សកម្មភាពជួយជ្រោមជ្រែងខួបលើកទី ៥០ នៃការអនុវត្ត​មរតក៌សាសន៍របស់លោកប្រធាន​ហូជីមិញ។

ទន្ទឹម​ជាមួយគ្នានោះ នាថ្ងៃទី ២៤ មីនានៅទីក្រុង Da Lat សម្ព័ន្ធយុវជនខេត្ត Lam Dong បាន​សហការ​ជាមួយ​អង្គភាព​ពាក់ព័​ន្ធរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអប​អរសាទរខួបលើកទី ៨​៨ នៃទិវា​បង្កើត​សម្ព័ន្ធ​យុវជ​ន​កុម្មុយនិស្តហូជីមិញ។ ​សកម្មភាពដ៏​គួរឱ្យទាក់​ទាញ​មួយគឺទិវា​រថអូឡាំ​ពិកសម្រាប់​សុខភាព​ប្រជាជនដែល​ទាក់ទាញម​នុស្សជាង ៥០០ នាក់ដែលជាកម្មាភិបាលនិងបុគ្គលិកនៃភ្នាក់ងារមន្ទីរនិងសាខានា​នានៃទីក្រុង Da La​t  និង​ខេត្ត Lam Dong ចូលរួមផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ