ទិដ្ឋភាពនៃកម្មវិធីអបអរសាទរទិវាកំណើតលោកប្រធានហូជីមិញថ្ងៃទី១៩ឧសភា (រូបថតៈThanh Tùng-TTXVN )
នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅវិមានរំលឹកបណ្តាស្តេច Hung នៃសួនឧទ្យានប្រវត្តិសាស្ត្រវប្បធម៌ ជនជាតិនៅខ័ណ្ឌទី៩ ទីក្រុងហូជីមិញនោះ គណៈ កម្មាធិការប្រជាជនទីក្រុងបានរៀបចំពិធី បំផុស “បុណ្យដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជានិច្ច”។ ឆ្នាំនេះ ទីក្រុងហូជីមិញ បានអនុវត្តការដាំដើមឈើគ្រប់ប្រភេទជាង១លានដើម។ លោក Tran Van Bay ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌទី៩បានឲ្យដឹងថា៖
“នេះជាការងារជាក់ស្តែងពោរពេញទៅ ដោយអត្ថន័យដើម្បីរំលឹកទិវាកំណើតរបស់លោក ប្រធានហូជីមិញ។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាវិធីសម្រាប់យើងទាំងគ្នា រៀនសូត្រនិងធ្វើ តាមគំរូរបស់លោកផងដែរ។ ទីក្រុងហូជីមិញកំពុងឆ្ពោះទៅកសាងគុណភាពរស់នៅយ៉ាងល្អប្រសើរ តាមនោះ ការបំផុសចលនាដាំដើមឈើការពារបរិស្ថានកាន់តែក្លាយទៅជាក់សកម្មភាពជាក់ ស្តែង ហើយគប្បីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ”។
ពិធីបុណ្យភូមិ Sen ឆ្នាំ២០១៧ សំដៅអបអរសាទរពិធីរំលឹកខួបលើកទី១២៧ នៃទិវា កំណើតរបស់លោកប្រធានហូជីមិញបានបើកនាយប់ថ្ងៃទី១៧ ខែឧសភានៅភូមិ Sen ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ។ ពិធីបុណ្យនេះរួមមានសកម្មភាពជាច្រើន ដែលទាក់ទាញការលរួមរបស់ប្រជាជនគ្រប់ស្រទាប់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម