20/12/2021 19:50 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី ៧៥ ទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ

នៅទីក្រុង Hai Phong បានប្រព្រឹត្តិទៅការតាំងពិពណ៌ដោយបានឃោសនាអំពីពិធីរំលឹកខួបលើកទី ៧៥ ទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធនៅទីលានមហោស្រពទីក្រុង Hai Phong។

ការតាំងពិព័រណ៍រំលឹកខួបលើកទី ៧៥ ទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ (រូបថត៖ VNA)


ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ (១៩ ធ្នូ ឆ្នាំ ១៩៤៦ -១៩ ធ្នូ ឆ្នាំ ២០២១) នោះ ខេត្ត ក្រុង ក្រសួង និងស្ថាប័នជាច្រើននៅទូទាំងប្រទេសបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន។

នៅទីក្រុងហាណូយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម) បានបើកការតាំងពិព័រណ៍ដោយប្រធានបទ "ស្បថតស៊ូប្រយុទ្ធ"។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបភាព ឯកសារ និងវត្ថុបុរាណជាង ២០០ ដោយអះអាងពីគោលមាគ៌ាតស៊ូប្រយុទ្ធ ស្ថាបនាប្រទេសជាតិយ៉ាងត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញក្នុងគ្រាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធក្នុងឆ្នាំ ១៩៤៦។

នៅទីក្រុង Hai Phong បានប្រព្រឹត្តិទៅការតាំងពិពណ៌ដោយបានឃោសនាអំពីពិធីរំលឹកខួបលើកទី ៧៥ ទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធនៅទីលានមហោស្រពទីក្រុង Hai Phong។

នាថ្ងៃទី ១៧ ខែធ្នូ វិទ្យាស្ថាននយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ “ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ - ឆន្ទៈការពារឯករាជ្យ សេរីភាព និងមេរៀនបទពិសោធន៍ចំពោះព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិសព្វថ្ងៃ”។ សិក្ខាសាលាបានបន្តបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការតស៊ូទូប្រយុទ្ធរបស់ប្រទេសជាតិទាំងមូល និងបញ្ជាក់ពីលទ្ធផល និងសារៈសំខាន់នៃការតស៊ូប្រយុទ្ធរបស់ប្រទេសជាតិទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ