05/02/2020 11:57 GMT+7 Email Print Like 0

សកម្មភាពរំលឹកខូបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម


 (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

ក្នុងឱ​កាស រំលឹកខូបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ១៩៣០- ថ្ងៃទី៣ ខែ​កុម្ភៈ​ ឆ្នាំ២០២០) នារសៀលថ្ងៃទី ៣ ខែកុម្ភៈនៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលាដោយប្រធានបទ“ យុវជន​ទីក្រុង​ហូជីមិញមានជំនឿជាក់យ៉ាងមុតមាំចំពោះបក្ស”។
 
ថ្លែងនៅទីនេះ​ លេខាសម្ព័ន្ធយុវជននៃអគ្គក្រុមហ៊ុនទេសចរណ៍ Sagontourist លោកស្រី Le Thi Ngoc Uyen បាន​ចាត់​ទុក​​ថា៖ “ក្នុងដំណាក់កាលបច្ចុប្បន្ននេះ សកម្មភាពរបស់សម្ព័ន្ធយុវជនមិនត្រឹមតែផ្ដោតសំខាន់ លើការ​ឃោសនា​ជ្រុង​ជ្រោយមួយប៉ុណ្ណោះទេ ថែមទាំងត្រូវធ្វើសកម្មភាពជាក់ស្ដែង ដែលផ្សារភ្ជាប់និង​ការ​ឧទ្ទេស​នាម​អំពី​គំរូឆ្នើម​។ អាស្រ័យហេតុនេះ គំរូដែលត្រូវបានលើកសរសើ និងយល់ដឹងអំពីការយក​ចិត្តទុក​ដាក់​របស់​សម្ព័ន្ធ​យុវជន​ ហើយថែមទាំងខិតខំប្រឹងប្រែង ហាត់ពត់លត់ដំខ្លួន ដើម្បីកំណត់ និងអះអាង​ពីគុណ​តម្លស​ផ្ទាល់​ខ្លួន​ផង​ដែរ​”។
 
នារទី​៣​ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចសន្ទនា ស្ដីពី សិតអារម្មណ៍លោកប្រធានហូជីមិញ ស្ដីពី​ការ​​កសាង និងកែលម្អបក្ស។ កិច្ចសន្ទនានេះមានអត្ថន័យដ៏ធំធេង ដែលរួមចំណែកជួយបក្សទាំងមូល ប្រជាជន​ទាំង​មូល  និងកងទ័ពទាំងមូលមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីខ្លឹមសារន និងគុណតម្លៃ​ដ៏ធំធេង​នៃ ​សតិអារម្មណ៍លោកប្រធានហូជីមិញ។
 
នាថ្ងៃដដែល​ សម្ព័ន្ធយុវជនខេត្ត Phu Yen និងខេត្ត Dak Nong ក៏បានរៀបចំសកម្មភាពរំលឹកខួបលើកទី ៩០ នៃទិវាបង្កើត​បក្សកុម្មុយនិស្តវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ