នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រារព្ធពិធីមិទ្ទីញ អំណរសាទរខួបលើកទី ៤៣ នៃទិវារំដោះទាំងស្រុងភាគខាងត្បូងវៀតណាម និងបម្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៨)។
កម្មវិធីសម្តែងសិល្បៈនៅឧទ្យានវប្បធម៌ Dam Sen បានសង្ហាញឡើងវិញនូវពេលវេលាដែលឈានចូលប្រវត្តិសាស្ត្រខណៈ ដែលភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។ នៅសារៈមន្ទីនានាទូទាំងទីក្រុងក៏បានរៀបចំនូវសកម្មភាពជាច្រើនដូចជា ជួបប្រាស្រ័យជាមួយអ្នកសាក្សីប្រវត្តិសាស្ត្រនិងការតាំងពិព័រណ៏រូបថត សំដៅជួយឲ្យប្រជាជន មក ស្វែងយល់អំពីការតស៊ូបង្រួបបង្រួលជាតិរបស់កងទ័ពនិងប្រជា ជនវៀតណាមផងដែរ។
ប្រជាជនកំពុងធ្វើដំណើរទស្សនាផ្ទះលោកប្រធានហូជីមិញនៅភូមិ Sen
មុននោះ នាថ្ងៃទី២៩ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An ក៏បានទទួលភ្ញៀវទេសចររាប់ពាន់នាក់ មកទស្សនានិងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី៤៣ នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ។ លោក Nguyen Dang Dung ភ្ញៀវទេសចរមួយរូបមកពីទី ក្រុង Da Nang បានសំណេះសំណាលថា៖
“ខ្ញុំមានមោទនៈយ៉ាងក្រៃលេងពេលបានមកទីនេះទស្សនាឡើងវិញនូវបេតិកភណ្ឌប្រវត្តិសាស្ត្រនិងឆ្នាំខែនៃការលំបាកវេទនារបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះ ខ្ញុំក៏បាននាំក្រុមគ្រួសារមកទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញផង ដើម្បីអប់រំប្រៀនប្រដៅកូនចៅអំពីពលីកម្មរបស់លោកប្រធានហូជីមិញឲ្យកូនចៅជ្រាបផងដែរ”។
ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី៣០ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត Quang Tri ក៏បានរៀបចំយ៉ាងអធឹកអធម ពិធីបុណ្យបង្រួបបង្រួមប្រទេសជាតិឆ្នាំ២០១៨ សំដៅអបអរសាទរខួបលើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួមជាតិថ្ងៃទី៣០មេសានិងរយៈពេល ៤៦ ឆ្នាំនៃទិវារំដោះខេត្ត Quang Tri ថ្ងៃទី១ខែឧសភា ផងដែរ។
ក្នុងឱកាសនេះដែរ នារសៀលថ្ងៃទី២៨ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំទីក្រុងប៉េកាំងប្រទេសចិនក៏បានរៀបចំកម្មវិធីសិល្បៈនិង ជួបប្រាស្រ័យកីឡាដោយមាន ការចូលរួមរបស់ស្ថានទូតឡាវប្រចាំនៅ ចិន។
ក្នុងថ្ងៃទី២៩ ខែមេសា នៅទីក្រុង Maputo ប្រទេសម៉ូសំប៊ិចស្ថានទូតវៀតណាមបានរួមសហការជាមួយសហគមន៍ជនវៀតណាមនៅប្រទេសនេះ រៀបចំពិធីរំលឹកខួបលើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួលជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម