• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ


ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

យុវជនទីក្រុងគប្បីផ្តល់យោបល់សម្រាប់កសាងទីក្រុងគួរឲ្យរស់នៅ​បំផុតក្នុងតំបន់។ លេខាគណៈ​កម្មាធិការ​បក្សទីក្រុង​ហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ដូច្នេះក្នុង​ពិធីរំលឹក​ខួបលើកទី៨៥នៃ​ទិវា​បង្កើត​សម្ព័ន្ធ យុវជន​កុម្មុយ​និស្តហូជីមិញថ្ងៃទី២៦ ខែ​មិនា ឆ្នាំ២០១៦ ដែលបានរៀបចំឡើង​នៅទីក្រុង​ហូជី មិញ នាថ្ងៃ​ទី២៥​ខែ​មិនា។ លោក Dinh La Thang បានលើកច្បាស់ថា៖

​“យុវជនទាំងអស់គ្នាគប្បីចូលរួមកម្មវិធីលោតផ្លោះចំនួន៧របស់ទីក្រុង​។ នេះ ជាភារកិច្ច​ស្នូលសម្រាប់​គ្នាយើង​នៅពេល​អនាគត។ ខ្ញុំស្នើឲ្យមិត្ត​ទាំង​អស់​ចូលរួម មតិ​និង​កសាង​កម្មវិធី​ជាច្រើន​សម្រាប់​ខ្លួន​ឯង​។ ម្យ៉ាង​វិញ​ទៀត គប្បីចូល​រួមដោះ ស្រាយដោយផ្ទាល់រាល់បញ្ហាជំពាក់ជំពិន របស់ប្រជាជន កែប្រែរបៀបធ្វើការ និង​បង្កើន ផលិត​ភាពការងារ”។

​ក៏ក្នុងថ្ងៃទី២៥មិនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម លោក Nguyen Thien Nhan បានអញ្ជើញ​ទៅសាកសួរ​សុខទុក្ខនិងជូនពរ មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុនិស្ត​ហូជីមិញ ​ក្នុង​ឱកាស​រំលឹក​ខួបលើក​ទី៨៥ នៃទិវា​បង្កើតសម្ព័ន្ធ​យុវជន។ នៅទីនេះ លោក Nguyen Thien Nhan ជឿជាក់​ថា​សម្ព័ន្ធ យុវជន​បន្តជា​តំណាង​ឆ្នើម​របស់មជ្ឈដ្ឋានវ័យក្មេង ទូទាំងប្រទេស​និងកំណត់ទិស ដៅសម្រាប់​មជ្ឈដ្ឋាន​វ័យក្មេង​អនុវត្ត​ល្អនូវ​សេចក្តី​សម្រេច​ចិត្តមហាសន្និបាត​បក្ស ទូទាំងប្រទេសលើកទី១២ រួមទាំង​សកម្មរួម​ចំណែក​ចូលក្នុង​ការអភិវឌ្ឍន៍​​របស់​ប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top