• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅឯកិច្ចសន្ទនា Shangri-La


 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong Doo
 

នៅខាងក្រៅកិច្ចសន្ទនា Shangri-La (កិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ី ដែល​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​) នាថ្ងៃទី ៣១ ខែឧសភា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ មន្ត្រីជាន់ខ្ពស់មួយចំនួន។
 
នៅក្នុងជំនួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីក្រសួងការ​ពារជាតិកូរ៉េខាងត្បូង លោក​ Jeong Kyeong Doo រដ្ឋមន្ត្រី​ក្រសួង​ការ​ពារប្រទេសវៀតណាម លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀ​តណាម​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​បន្ត​រួម​ចំណែកក្នុងដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េ។ រីឯលោក Jeong Kyeong Doo បានឲ្យ​ដឹង​ថា​កូ​រ៉េ​ខាង​ត្បូង​ គាំទ្រគោលជំហររបស់វៀតណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី និងឈរ​លើមូល​ដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​ ក្នុងនោះមានអនុសញ្ញា អ. ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការពារជាតិអូស្តា្រលី លោកស្រី Linda Reynolds នោះ ភាគីទាំងពីរបាន​ឯកភាព​គ្នាជម្រុញ​កិច្ច​សហប្រតិបត្តិ​ការលើវិស័យជា​ច្រើន ដូចជាវិស័យអប់រំ និងចូលរួមសកម្មភាពរក្សាសន្តិភាពរប​ស់ អ.ស.ប ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top