• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ


សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅប្រទេសឡាវ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​រ រដ្ឋាភិបាល​ឡាវ​ លោក​ Thongloun Sisoulith​ និងប្រធានរដ្ឋសភា លោកស្រី Pany Yathotu និងអញ្ជើញទៅសាកសួរ​សុខទុក្ខ​ អតីតលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Xaynhaxon ។

នៅក្នុងបណ្ដាជំនួបសន្ទនា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ​Thongloun Sisoulith និងប្រធានរដ្ឋ​សភា លោកស្រី Pany Yathotu បានសង្កត់​ធ្ងន់ទៅ​លើអត្ថន័យនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងរបស់ប្រធាន​រដ្ឋ លោក Tran Dai Quang ក្នុងថានះថ្មីជាប្រធានរដ្ឋ។ ប្រការនេះបាន​បង្ហាញ​នូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋាភិបាល ក៏ដូចជារបស់បុគ្គលលោកប្រធានរដ្ឋ Tran Dai Quang ចំពោះទំនាក់ទំនងពិ​សេស​វៀត​ណាម-ឡាវ។ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាក៏បានជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកសំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី​ចំណងសាមគ្គី​ភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះ​សមិទ្ធិផលសំខាន់ៗ ដែលបក្ស និង​ប្រជាជនឡាវទទួលបាននាពេលកន្លងទៅ។ ភាគីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះ​ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និយាយរួម និងរវាងរដ្ឋសភា រដ្ឋាភិបាលនៃប្រទេស
ទាំងពីរ​និយាយដោយឡែក រួមចំណែកសំខាន់ដើម្បី​ប្រទេស​ទាំងពីរទទួលបានសមិទ្ធិ​ផលនានា ក្នុងយុទ្ធសាស្ត្រ​សហប្រតិបត្តិការសេដ្ឋកិច្ច ​វប្បធម៌​ វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងវៀតណាម-ឡាវ ក្នុងដំណាក់កាល​ ២០១១​-​២០២០​ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល២០១១-២០១៥៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top