• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក

​បុណ្យតេតប្រពៃណីអំណរសាទរនិទាឃៈរដូវឆ្នាំរកានព្វស័ក បាន​ប្រ​​ព្រឹត្ត​ទៅយ៉ាង​កក់ក្តៅ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅ​ស្ថានទូត​វៀត​ណាម​ប្រចាំ​ក្រុង​ឡុង ប្រទេស​អង់គ្លេស​ដោយ​មាន​ការចូល​រួម​របស់​ជន​វៀត​ណាម ជាង​៤០០​នាក់​មក​ពីគ្រប់​ទិស​ទីប្រទេស​អង់​គ្លេស។ អញ្ជើញថ្លែង​មតិ​ក្នុង​ពិធី​ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម ប្រចាំ​នៅ​អង់​គ្លេស លោក Nguyen Van Thao បាន​អំពាវនាវ​ឲ្យបង​ប្អូន​អាណិកជន​នៅ​អង់គ្លេស​រួម​កម្លាំង​កាយ​ចិត្ត​ចូល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​និយាយ​រួម ក៏ដូចជា​ក្នុង​ទំនាក់​ទំនងរ វាង​វៀត​ណាម ជាមួយ​អង់​គ្លេស​និយាយ​ដោយ​ឡែក។​
 


សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក

​នៅទី​ក្រុង Sao Paulo  ស្ថានទូតវៀតណាមប្រចាំ នៅប្រទេសប្រេស៊ីល និង​គណៈ​កម្មាធិការទំនាក់​ទំនង​សហគមន៍​ជន​វៀតណាម នៅទីនេះបាន​​រៀប​ចំ​ពិធី​ជួប សំណេះសំណាល​ទទួល​បុណ្យតេត​និទាឃៈរដូវ​ឆ្នាំរ​កាន​ព្វស័​ក ដោយ​មាន​វត្តមាន ឯកអគ្គរដ្ឋទូត Do Ba Khoa និងកម្មាភិបាលស្ថានទូត​រួម​ទាំង​តំណាង​សហគមន៍​ជន​វៀត​ណាម​ទៀតផ​ង។​
 
នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៧ នៅ Fukuoka ប្រទេស​ជប៉ុន​ស្ថាន​កុង​ស៊ុល​វៀត​ណាម និង​សមាគម​យុវ​ជន​និស្សិត​វៀត​ណាម នៅ Fukuoka បាន​រួម​សហការ​រៀប​ចំ​បុណ្យ​តេត​សហគមន៍ ទទួល​និទាឃៈរដូវ​ឆ្នាំរកានព្វ​ស័ក​ដែល​​ទាក់​ទាញ​ការចូល​រួម​របស់​ គ្រូបង្រៀន​និស្សិត​អន្តរជាតិ​និង​តំណាង​ជន​វៀត​ណាម ដែលកំពុង​រស់​នៅនិង​សិក្សា​​រៀន​សូត្រ នៅតំបន់ Kyushu – Okinawa ប្រទេស​ជប៉ុន។

​មនុ​នោះ នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានី​វៀង​ច័ន្ទ ប្រទេស​ឡាវ​ស្ថាន​ទូត​វៀត​ណាម នៅទីនេះ​ក៏បាន​​រៀបចំ​បុណ្យ​តេត​សហគមន៍ ទទួល​និទាឃៈរដូវ​ឆ្នាំរកានព្វ​ស័ក ២០១៧ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top