03/01/2020 10:48 GMT+7 Email Print Like 0

សកម្មភាពដ៏វិសេសវិសាលក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម

 
សកម្មភាពដ៏វិសេសវិសាលក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាប្រជាជាតិវៀតណាម (រូបថត៖ trungtamtttv.hcmuc.edu.vn)
 

កម្មភាព​ដ៏ពិសេសក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមករា​ឆ្នាំ ២០២០ នៅឯភូមិវប្បធម៌ និងទេសចរណ៍នៃបណ្តាជនជាតិវៀតណាម ដោយមាន​សកម្មភាព​ដ៏វិសេស​វិសាល​ដែលបង្ហាញអំពី​បរិយាកាសស្វាគមន៍និទាឃ​រដូវ នៃដើមដំបូងឆ្នាំ​ថ្មី រួមជាមួយ​នឹងការរៀបចំ​ធ្វើពិធីបុណ្យ ​និងទំនៀមទំលាប់របស់ជនរួម​ជាតិ​នៃបណ្តាជនជាតិ វៀតណាម។

សកម្មភាពដ៏លេចធ្លោក្នុងខែនេះ អាចរៀបរាប់​បានដូចជាការរៀប​ចំឡើងពិធី​រំដោះបាប​នៅដើម​ឆ្នាំថ្មី​របស់​ជន​រួម​ជាតិ​ភាគតិច Tay និង Nung នៅខេត្ត Thai Nguyen រួមទាំងកា​រឧទ្ទេស​នាមអំពីពិធី " Lau Then" និងបទ​ចម្រៀងនិ​ទាឃរដូវផងដែរ។  ក្រៅពីនេះ ជនរួមជាតិភាគតិចភាគខា​ងជើងវៀតណា​ម ឧទ្ទេសនាម​អំពីល្បែង​ប្រជាប្រិយ​ ផលិតផលប្រពៃណីនិងម្ហូបអាហារក្នុងឱកាសនិទាឃរ​ដូវដល់ភ្ញៀវទេសផងដែរ​។ នៅតាម​ភូមិជន​ជាតិភាគ​តិច​ ដូចជា Thai – Muong-Nung – Dao – KhoMu- Odu- BaNa- TaOi- Ede-Khmer ជាដើម ជនរួម​ជាតិ​ទាំងនេះរៀបចំការតុប​តែងកន្លែង​ដើម្បីស្វាគមន៍​បុណ្យតេត​ស្របតាម​ទំនៀមទម្លាប់​របស់ជន​ជាតិនី​មួយ​ៗ រួមជាមួយ​នោះក៏រៀបចំ​កន្លែងសម្រាប់​ការលេងល្បែង​ប្រជាប្រិយ​និងការ​តុបតែង​ទិដ្ឋភាព​ខ្នាត​តូច​ផង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ