07/10/2019 10:24 GMT+7 Email Print Like 0

សកម្មភាពជាច្រើននៅសប្តាហ៍វប្បធម៌និងទេសចរណ៍ទឹកដី Cao Bang ឆ្នាំ ២០១៩


 ជ្រោះ Ban Gioc 
 

ក្នុងក្រប​ខ័ណ្ឌនៃសប្តាហ៍វប្បធម៌និងទេសចរណ៍ទឹកដី Cao Bang ឆ្នាំ ២០១៩ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅតំបន់​ទេសចរណ៍ទឹកជ្រោះ Ban Gioc  មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Cao Bang បាន​សហការ​ជាមួយ​គណៈ​​កម្មាធិការ​ប្រជាជន​ស្រុកTrung Khanh  (នៃខេត្ត Cao Ba​ng) រៀបចំបើក​ពិធីបុណ្យទេសចរណ៍ទឹកជ្រោះ Ban​ Gioc។
 
ចំណុច​លេចធ្លោនៃពិធីបុណ្យទេសចរណ៍ទឹកជ្រោះ Ban Gioc ឆ្នាំ ២០១៩ គឺ ពិធីបុណ្យពន្លឺទឹកជ្រោះ Ban Gioc។ ពិធីបុណ្យ​នេះ មានគោលបំណងណែនាំនិងផ្សព្វផ្សាយអំពីរូបភាពទឹកដីរបស់ស្រុក Cao Bang   ជាពិសេស​គឺ​ដើម្បី​​ណែនាំនិង​ផ្សព្វផ្សាយរមណីយ​ដ្ឋានជាតិ នៃទឹកជ្រោះ Ban Gioc ក៏ដូចជា​លក្ខណៈ​វប្បធម៌​ដ៏វិសេស​វិសាល​របស់​​ប្រជាជន​បណ្តា​ជន ជាតិនៅខេ​ត្ត Cao Bang ជាមួយមិត្តភក្តិនិងភ្ញៀ​វទេសចរ​ក្នុងស្រុក​ និងបរទេស។ លោក​ ​Dao Trung Thong ភ្ញៀវទេសចរ​មួយ​រូបមកពីស្រុក Yen Dung ខេត្ត B​ac Giang បាន​សំណេះសំណាល​នូវ​ចំណាប់​​អារម្មណ៍​របស់ខ្លួនយ៉ាងដូច្ចោះថា៖ ​“ពិធីបុណ្យនេះបានរៀបចំឡើងយ៉ាងអស្ចារ្យ​ណាស់ ទេសភាព​នៅទីនេះ​​មិនត្រឹម​តែស្រស់ស្អាតនោះទរ ហើយអាកាសធាតុដ៏ត្រជា​ក់ស្រួលទៀតផង។ ខ្ញុំទន្ទឹង​រង់ចាំ​ថា នាពេល​ខាង​​មុខ​ នឹងមានទួរទេ​សចរ ណ៍ជាច្រើនមកទស្សននៅទី​នេះ ​ហើយមូលដ្ឋាន​នានា​ធ្វើបាន​ល្អក្នុង​ការផ្សព្វ​ផ្សាយ​​ដល់​ប្រជាជន​ទាំងជិត​ទាំង​ឆ្ងាយផង”​។​

នៅក្នុង​​ក្របខ័ណ្ឌបណ្តាសកម្មភាពនៃសប្តាហ៍វប្បធម៍កីឡានិងទេសចរណ៍របស់ខេត្ត Cao Bang នោះ នៅទីក្រុង Cao Bang ក៏បានប្រព្រឹត្តទៅនូវមហោស្រពច្រៀងចម្រៀង Then និងចាបី tinh - Cao Bang ឆ្នាំ២០១៩។ សិល្ប​ករ​មក​ពី​ ១៣​ ស្រុកនិងក្រុង នាំមកនូ​វការសម្តែងពិសេសដែលត្រូវបាន​រៀប​ចំ​ឡើង​យ៉ាងល្អិត​ល្អន់ បង្ហាញ​ពីលក្ខណៈ​​ពិសេស​នៃសម្លេង​ចាប៉ី Tinh និងចង្វាក់ Then - ព្រលឹងនៃវប្បធម៌​ជន​ជាតិ Tay-Nung ក្នុង​តំបន់​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ