25/06/2019 10:43 GMT+7 Email Print Like 0

វេទិកា “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង”


 សកម្មភាពមួយនៅវេទិកា (រូបថត៖ phunuvietnam.vn)
 

 វេទិកា “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង” គឺសំដៅជំរុញការអនុវត្ត គោល​នយោបាយ​គាំទ្រការ​អភិវឌ្ឍ​ ដាក់អោយដំណើរការខឿនសេដ្ឋកិច្ចបៃតង និងជំរុញតួនាទីរបស់​នារីក្នុង​ខឿន​សេដ្ឋកិច្ច​បៃតង​ផង​ដែរ​។ 
 
នារសៀលថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅព្រឹត្តិ ការណ៍ដោយប្រធានបទ “នារី​និង​អនាគត​នៃខឿនសេដ្ឋកិច្ចបៃតង” ដោយមាន សកម្មភាពជាច្រើន៖ វេទិកា ពិព័រណ៍ និងការ​ប្រគល់​ពាន​រង្វាន់​ច្នៃប្រ​ឌិត​ចាប់ផ្ដើម អាជីវកម្មឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ​ឡើងដោយ​សម្ព័ន្ធ​សមាគមន៍​នារីវៀត​ណាម​សហការជាមួយ​គម្រោងមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីច្នៃ​ប្រឌិត​ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុវៀតណាម​ និងក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាវៀតណាម។
 
វេទិកា “នារីនិង​អនាគតនៃខឿនសេដ្ឋកិច្ចបៃតង” គឺសំដៅជំរុញការអនុវត្ត គោលនយោបាយ​គាំទ្រ​ការ​អភិវឌ្ឍ​ ដាក់អោយដំណើរការខឿនសេដ្ឋកិច្ចបៃតង និងជំរុញតួនាទី​របស់​នារី​ក្នុង​ខឿន​សេដ្ឋកិច្ច​បៃតង​ផងដែរ​។ នៅវេទិកានេះ អ្នក ជំនាញអន្តរជាតិបានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
 
នាយប់​ថ្ងៃទី២៤ ខែមិថុនា បានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់ច្នៃប្រឌិតចាប់ ផ្ដើមអាជីវកម្ម “នារីនិង​អនាគត​នៃខឿ​នសេដ្ឋកិច្ចបៃតង” សំដៅលើកតម្កើងសហ គ្រាសចាប់ផ្ដើមអាជីវកម្មឆ្នើមៗ ដែលមានគំនិត​ផ្ដួចផ្ដើម​ទប់ទ​ល់នឹងការសាក ល្បងទាក់ទិនដល់​បម្រែបម្រួលអាកាសធាតុនៅ វៀតណាម​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ