20/03/2021 14:01 GMT+7 Email Print Like 0

វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣៖ កិច្ចសហប្រតិបត្តិការដើម្បីការស្តារនិងកំណើនចីរភាព

នាថ្ងៃទី ១៧ ខែមីនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម រួមជាមួយប្រធាន SOM  អាស៊ាន និងអនុរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Justin Hayhurst បានអញ្ជើញចូលរួមវេទិកាអាស៊ាន - អូស្រ្តាលីលើកទី ៣៣ តាមប្រព័ន្ធវីដេអូ។
 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម (រូបថត៖ VNA)


ក្នុងនាមបណ្តាប្រទេសជាសមាជិកអាស៊ានថ្លែងសុន្ទរកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ លោក អនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងតែរងផលប៉ះពាល់ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ហើយអាស៊ាននិងអូស្រ្តាលីចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការរក្សាបាននូវសន្ទុះតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងសហការឲ្យមានប្រសិទ្ធភាពនិងជាក់ស្តែង ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបានចូលរួមចំណែកក្នុងការរក្សាការបើកចំហទីផ្សារ ក៏ដូជជាការរក្សាស្ថេរភាពចង្វាក់ផ្គត់ផ្គង់ ជួយគាំទ្រដល់អង្គភាពអាជីវកម្មនិងជំរុញការស្តារឡើងវិញ។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងថា ក្នុងបរិបទបរិយាកាសក្នុងតំបន់និងអន្តរជាតិនៅតែវិវត្តន៍ដ៏ស្មុគស្មាញ ដែលមិនអាចទាយទុកជាមុនបានប្រទេសនានាចាំបាច់ត្រូវបង្កើនការធ្វើកិច្ចសន្ទនា កសាងទំនុកទុកចិត្ត លើកកំពស់និងគោរពច្បាប់ជាចម្រង ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលបង្កលក្ខណៈអំណោយផលដល់កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ