27/03/2019 10:39 GMT+7 Email Print Like 0

វៀតណាម - អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធារក្សាសន្តិភាព


 ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)
 

 លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីជំរុញខ្លាំងថែម​ទៀត​នូវ​រាល់​សកម្មភាព​ផ្លាស់​ប្ដូរ​ ចែក​រំលែកចំណេះ​ដឹង បទពិសោធន៍ជំនាញលើវិស័យពេទ្យយោធារក្សាសន្តិភាព។

នារសៀល​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អនុប្រធាន​អគ្គសេនាធិការ​កងទ័ពប្រជាជនវៀតណាមបានទទួលជួប​ជាមួយលោកឧត្តមសេនីយ៍ត្រី S​tuart Millar​ ប្រធានស្នងការសមត្ថភាពការប្រយុទ្ធពេទ្យយោធាអង់គ្លេស ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម។​

នៅទី​នេះ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានអះអាងថាការដែល អង់គ្លេស​និង​ដៃ​គូ​អន្ដរជាតិ​នានាបាន​ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ដោយជោគជ័យនូវកងពេទ្យ​កម្រិត ២ លេខ ១ ​ជំនួសកង​ពេទ្យ​កម្រិត​ ២ របស់អង់គ្លេស កាល​ពីខែតុលា ឆ្នាំ២០១៨ គឺ​ជាសញ្ញាសម្គាល់​ថ្មីក្នុង​ដំណើរ​ការ​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​របស់វៀត​ណាម ព្រមទាំងជាសក្ខីភាពលទ្ធផលនៃកិច្ចសហប្រតិ​បត្តិការរវាងវៀតណាម ​និងអង់គ្លេស​ក្នុង​សកម្ម​ភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិនាពេលកន្លងទៅ។​ លោកឧត្តមសេនី​យ៍ទោ Nguyen​ Tan Cuong បានស្នើឲ្យភាគីទាំងពីជំរុញខ្លាំង​ថែមទៀតនូវរាល់សកម្មភា​ពផ្លាស់ប្ដូ​រ ចែក​រំលែក​ចំណេះ​ដឹង​ បទ​ពិសោធន៍​ជំនាញលើវិស័យពេ​ទ្យយោធារក្សាសន្តិភាព។

ចំណែក​​ឯ លោកឧត្តមសេនីយ៍ត្រី Stuart Millar មានក្ដីសង្ឃឹមថា វៀតណាម និងអង់​គ្លេស​នឹង​បន្ត​អនុវត្តន៍​យ៉ាង​សកម្មនូវ​រាល់សកម្មភាពសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិ​ការការពារជាតិទ្វេភាគី កិច្ច​សហ​ប្រតិបត្តិការ​ពេទ្យយោធានិយាយរួម និង​ពេទ្យយោធារក្សាសន្តិភាពនិយាយដោ​យឡែកឲ្យកាន់តែស៊ី​ជម្រៅ និង​ជាក់​ស្ដែង​ថែមទៀត៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ