• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អូស្ត្រាលីបន្តរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយផ្លែផ្កា

នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានធ្វើកិច្ចសន្ទនាការងារតាមទូរ ស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Peter Dutton។
 

លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានធ្វើកិច្ចសន្ទនាការងារតាមទូរ ស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Peter Dutton។ (រូបថត៖ VNA)


នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោករដ្ឋមន្រ្តី Phan Van Giang បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ ដោយសារជម្ងឺកូវីដ-១៩ក៏ដោយ វៀតណាមនិងអូស្ត្រាលីនៅតែថែរក្សា ជំរុញជាបន្តបន្ទាប់ នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិយាយរួមនិងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក។ លោករដ្ឋមន្រ្តី Phan Van Giang មានបំណងចង់ឲ្យអូស្ត្រាលីបន្តជួយឧបត្ថម្ភវៀតណាមក្នុងប្រតិបត្តិការសុខាភិបាល ហើយជួយគាំទ្រចំពោះកងវិស្វកម្មវៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិផងដែរ។ រីឯខ្លួនវិញ លោករដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី បានឲ្យដឹងថា អូស្ត្រាលីនឹងបន្តដឹកជញ្ជូនគ្រូពេទ្យនៃកងពេទ្យកម្រិត២ របស់វៀត ណាម ទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពឆ្នាំ២០២២ និងឆ្នាំក្រោយៗទៀត ប្រសិន បើក្នុងលក្ខណៈសមស្រប ព្រមទាំងថ្លែងអំណរគុណដល់ការគាំទ្ររបស់វៀតណាម ចំពោះការលើកកម្រិតទំនាក់ទំនងរវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលីឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

លោករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សាកិច្ច សហប្រតិបត្តិការការពារជាតិប្រកបដោយផ្លែផ្កា ជាពិសេសគឺរក្សាយន្តការពិគ្រោះ យោបល់ កិច្ចសន្ទនា ការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ស្ដីពីកងទ័ពជើងទឹក កងទ័ពជើងអាកាស កងទ័ពជើងគោក កងពេទ្យ ការជំនះលើផលវិបាកដោយសង្គ្រាម ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងសន្តិសុខ បណ្ដាញអ៊ីនធឺណែតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top