22/02/2019 11:06 GMT+7 Email Print Like 0

វៀតណាម-អាហ្សង់ទីនចេញសេចក្តីថ្លែងការណ៍រួម


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ អញ្ជើញថតរូបជាមួយប្រធានាធិបតីអាហ្សង់ទីន លោក លោក Mauricio Macri និងលោកជំទាវ (រូបថតៈ TTXVN)

 ក្នុងឱកាសដែលប្រធានាធិបតីអាហ្សង់ ទីន លោក Mauricio Macri បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​វៀត​ណាម តាមសេចក្តីអញ្ជើញរបស់​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ​លោក Nguyen Phu Trong នា​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ភាគី​ទាំងពីរបានចេញសេចក្តីថ្លែងការ ណ៍រួមវៀ​តណាម - អាហ្សង់ទីន។

យោងតាមសេចក្តីថ្លែងការណ៍រួម ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​ដែលសម្រេចបានក្នុងវិស័យពា​ណិជ្ជកម្ម​ និងសេដ្ឋកិច្ច​ហើយបាន​ព្រមព្រៀង​បន្តកិច្ច​ខិតខំ​ប្រឹង​ប្រែង​ថែម​ទៀត​ ដើ​ម្បី​បង្កើនការផ្លាស់ប្តូរ​សេដ្ឋ​​កិច្ច -​ ធ្វើពាណិជ្ជក​ម្ម និង​ធ្វើ​តុល្យភាព​ផល​ប្រយោជន៍​របស់​ភាគី​ទាំង​ពីរ​។​

ថ្នាក់​ដឹកនាំទាំងពីរបានឯកភាព បន្តជំរុញវិស័យទេសចរណ៍ដើម្បីនាំមកនូវផលប្រ យោជន៍​សេដ្ឋកិច្ច​និង​រួម​ចំណែក​លើកកម្ពស់​ការយល់ដឹងនិងការទុ​កចិត្តគ្នារវាងប្រ ជាជននៃប្រទេសទាំ​ងពីរ ព្រម​ទាំង​ស្វាគមន៍​ប្រទេស​ទាំងពីរ​ពិចារណា​នូវវិធាន​ការ​មួយ​ចំនួន​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការធ្វើ​ដំណើរ​ឆ្លង​ដែល​របស់​ពលរ​ដ្ឋនៃប្រទេសទាំង​ពីរ​។​

ថ្នាក់​ដឹកនាំទាំង​ពីរបានសម្តែង​ការការយក​ចិត្តទុក​ដាក់ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រើប្រាស់​ថាមពល​បរមាណូ​ដើម្បីគោ​ល​ដៅសន្តិភាព។ ​ភាគីទាំងពីរបាន​សម្តែង​នូវបំណង​ប្រាថ្នា​របស់​ខ្លួន​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ។​

ដើម្បី​ពង្រឹងនិងពង្រីក​ទំនាក់ទំនងវប្បធម៌ ​ថ្នាក់ដឹកនាំ​ទាំងពីរបាន​ព្រមព្រៀង​ជំរុញកម្ម​វិធីផ្លាស់​ប្តូរវ​ប្បធម៌​ដំណាក់​កាល​២០១៩-២០២៣  ព្រមទាំងជំរុញការអនុវ​ត្ត ​អនុ ស្សារណៈ​យោគយល់​រវាងវិទ្យុ​សម្លេង​វៀត​ណាម​និង​ប្រព័ន្ធ​ទំនាក់ទំនង និងព័ត៌មានសាធារណនៃ សហ​ព័ន្ធសាធារណរ​ដ្ឋអាហ្សង់​ទីន​។ ភាគីទាំងពីរ​បាន​ព្រម​ព្រៀង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការក្នុង​វិស័យកីឡា និងបង្កើន​ការផ្លាស់ប្តូរព័​ត៌មាន​និងកិច្ច សហប្រតិបត្តិការ​ក្នុង​ព្រឹត្តិការណ៍​កីឡាអ​ន្តរជាតិ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ