18/07/2019 11:41 GMT+7 Email Print Like 0

វៀតណាម - ឡាតវីបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ


  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics
 

 លោក Pham Binh Minh មានបំណងចង់ឲ្យទទួលបាននូវការគាំទ្រ និងកិច្ច​សហប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ប្រទេស​ឡាត​វីក្នុង​រយៈពេល​ដែលវៀតណាម​ជាសមាជិក​មិន​អចិន្ត្រៃយ៍នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​សម្រាប់​អាណត្តិ ២០២០-២០២១។​
 
តាមការអញ្ជើញរ​បស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋ​មន្ត្រី​ការ​បរទេស​ឡាវី លោក Edgars Rinkevics បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​ចាប់​ពី​ថ្ងៃទី​ ១៧ដល់​ថ្ងៃ១៧ ខែមេសា។​
 
នៅក្នុង​ជំនួបពិភាក្សានាថ្ងៃទី ១៧ ខែកក្កដា ភាគីទាំងពីរបានឯកភាព​គ្នាបង្កើត​លក្ខណៈ​ងាយស្រួល​ក្នុង​ការនាំចេញ​ទំនិញរប​ស់ វៀតណាមដូចជាកសិ -រុក្ខ-ជ​លផល វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើពីផ្តៅ ឫ​ស្សីនិង​ឈើជាដើមឈានចូលក្នុងទីផ្សារឡាតវី និងបណ្តាប្រទេស Bantic ក៏ដូចជាមុខ​ទំនិញ​ដែល​ឡាត​វីមាន​ប្រៀប​ខ្លាំង ដូចជាបច្ចេកវិទ្យាបៃតង កែច្នៃម្ហូបអាហារ និងផលិតឧបករណ៍គ្រឿងម៉ាស៊ីន ឲ្យមានឱកាស​ឈាន​ចូល​ក្នុង​ទីផ្សារវៀតណាមវិញផ​ងដែរ។ ទន្ទឹមនឹងនេះលោក​ Edgars ​Rinkevics បានអះ​អាង​នូវការ​គាំទ្ររបស់​ខ្លួនក្នុង​ការជំរុញ​កិច្ចព្រម​ព្រៀង​ទាំងពីរ​ដូចពោល​ខាងលើ​នេះ ឱ្យទ​ទួលបាន​នូវការ​ផ្តល់សច្ចា​ប័ននិង​អនុវត្ត​ឲ្យបាន​ឆាប់​ៗ ដើម្បីរួមចំណែកនាំមកនូវផលប្រយោជន៍ជា​ក់ស្តែង​ដល់ទំនាក់ទំនងពាណិជ្ជ​កម្ម- វិនិយោគ រវា​ងវៀត​ណាម - ឡាតវី។ រីឯខ្លួនវិញ លោក Pham Binh Minh មាន​បំណង​ចង់​ឲ្យទទួល​បាន​នូវ​ការ​គាំទ្រនិង​កិច្ច​សហប្រ​តិ​បត្តិការ​យ៉ាងជិតស្និទ្ធ ពីប្រទេសឡាតវីក្នុង រយៈ ពេលដែលវៀតណា​ម​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ សហប្រជាជាតិសម្រាប់អាណត្តិ ២០​២០-២០​២១៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ