• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith
បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល 

នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។ កិច្ចប្រជុំលើកនេះ គឺសំ​ដៅ​វាយតម្លៃនូវស្ថានភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម - ឡាវឆ្នាំ២០១៦និងផ្លាស់ប្តូរ ឯកភាពលើទិសដៅភារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី។ អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ​Nguyen​ Xuan Phuc បានលើកច្បាស់ថា នេះជាកិច្ចប្រជុំដំបូងសំដៅលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិ ការទ្វេភាគីក្នុងការបញ្ជាណែនាំនិងអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំស្នើរឲ្យគណៈប្រតិភូនៃប្រទេសទាំងពីរគប្បីពង្រីកនូវបញ្ញារបស់ខ្លួននិងធ្វើការវាយតម្លៃតាមទិសជាក់ស្តែង បរានុម័តនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ជាពិសេស ដាក់ចេញដំណោះស្រាយនិងគោលគំនិតថ្មីសំដៅនាំកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ទាំងអស់ចូលទៅក្នុងរាល់ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ ដូចជាយើងទាំងអស់គ្នាបានដឹងថានោះ ទំនាក់ទំនងសហប្រតិ​បត្តិការដែលមានតែមួយគ្មានពីរលើពិភពលោកនេះជាទំនាក់ទំនងរវាងឡាវ - វៀតណាមនិងរវាងវៀតណាមនិងឡាវ ហើយយើងនឹងរក្សាជានិច្ចចំណងមិត្តភាពភាតរនេះជារៀងរហូតតាមរយៈសកម្មភាពរបស់បក្សនីមួយៗនិងរដ្ឋាភិបាលនៃប្រទេស ​នីមួយ​ៗផងដែរ”។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisulith បានជឿជាក់ថា កិច្ចប្រជុំលើកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៖        “ខ្ញុំសូមគោរពជូនពរនូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់​វៀត​ណាម​លើ​គ្រប់វិស័យសេដ្ឋកិច្ច សន្តិសុខ ការពារជាតិនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ប្រការនោះធ្វើឲ្យឋានៈរបស់​វៀតណាមកាន់តែបានលើកកំពស់ដោយឥតឈប់ាឈរ លើបណ្តាវេទិកាតំបន់និងអន្តរជាតិ។​ក្រៅពីការ​ជួយ​គ្នាទៅវិញទៅមកនោះភាគីទាំងពីរក៏បាននាំចេញនូវដំណោះស្រាយជាច្រើនសំដៅជម្រុញការវិនិយោគ​របស់​វៀតណាមទៅឡាវនិងរបស់ឡាវមកវៀតណាម។​ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់នាយក​រដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិដោយស្មោះសរ ហើយកិច្ចប្រជុំនេះនឹងទទួលបានជោគជ័យ​យ៉ាងប្រសើរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top