27/04/2019 10:13 GMT+7 Email Print Like 0

វៀតណាម - សឹង្ហបុរីបានយល់ព្រមជាឯកច្ឆន្ទ​សម្រាប់ការសាងសង់យ៉ាងឆាប់ៗមណ្ឌល​ឧស្សាហកម្មវៀតណាម - សិង្ហបុរី​


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក  Lee Hsien Loong 
 

 នារសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង ប៉េកាំង នៃប្រទេសចិន  ក្នុងឱកាសចូលរួមវេទិកាកំពូល សហប្រតិបត្តិ​ការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ នាយករដ្ឋម​ន្ត្រីរដ្ឋាភិបាល លោក Nguy​en Xuan Phuc បាន​អញ្ជើញ​ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក  Lee Hsien Loong។

ក្នុងជំនួប​នេះ ភាគី​ទាំងពីរបានសម្តែងនូវការពេញចិត្ត  ដោយឃើញថា កិច្ចសហប្រ​តិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិ​យោគ ជានិច្ចកាល ជាចំណុចភ្លឺ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានវាយតម្លៃខ្ពស់ចំពោះសក្កានុពលនិងឧត្តមភាពរបស់វៀតណាម ជាពិសេស គឺ​កម្លាំង​ពលក​​រ​វ័យក្មេង ដែលមានបច្ចេកវិទ្យាខ្ពស់។ ថ្នាក់ដឹកនាំទំាងពីររូបបានឯកភាព នឹងជំរុញរាល់វិស័យតភ្ជាប់ ក្នុង​នោះ ផ្តោតលើសសរទ្រូងមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេក វិទ្យា ការផ្លាស់​ប្តូរថ្មី​និង​ភាព​ច្នៃប្រ​ឌិត ព្រមទាំងឯកភាពគ្នា អនុ វត្តន៍ការកសាងគម្រោងមួយចំនួន ដូចជា មណ្ឌលឧស្សាហកម្ម​វៀតណាម​-សិង្ហបុរីនៅខេត្ត Quang Tri  និងមណ្ឌលផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិ​តជាតិ ជាពិសេសគឺសហការ​និងចែក​រំលែកនូវ​បទពិសោធន៍​សម្រាប់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាដើម។

ម្យ៉ាង​វិញទៀត សិង្ហបុរី នឹងលើកទឹកចិត្តសហគ្រាសនានា ឲ្យបន្តបង្កើនការវិនិយោគ លើវិស័យ​អភិវឌ្ឍន៍​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ កសាងទីក្រុងឆ្លាតវៃ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំងមានការ​គ្រប់​គ្រង​និង​ធ្វើអាជីវកម្មកំពង់ផែសមុទ្រនៅ វៀតណាមផងដែរ។ នៅឯជំនួបនេះ ភាគីទាំងពីរក៏​បាន​ធ្វើការផ្លាស់​ប្តូរនូវ​បញ្ហានា​នាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដា​ក់ដូចគ្នា៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ