28/06/2019 12:33 GMT+7 Email Print Like 0

វៀតណាម - ម៉ូសំប៊ិកជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍


 វេទិកាជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍វៀតណាម - ម៉ូសំប៊ិក 
 

 វេទិការនេះ​ត្រូវបានស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក រួមសហការជាមួយមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍ទីក្រុងហាណូយ និងសភាពាណិជ្ជកម្ម ឧស្សាហកម្ម ម៉ូសំប៊ិក (CCMI) រៀបចំ។
 
នាថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងម៉ាពូតូ បានប្រព្រឹត្តិទៅ វេទិកាជំរុញវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​វៀតណាម - ម៉ូសំប៊ិក សំដៅជំរុញការតភ្ជាប់សហគ្រាស ជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង ទីក្រុងម៉ាពូតូ និងបណ្ដាទីក្រុងដទៃទៀតរបស់ម៉ូសំប៊ិក ជាមួយទីក្រុងហាណូយ និងតំបន់ជា​ច្រើន​របស់វៀតណាម។ វេទិការនេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​ជំរុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ និងសភាពាណិជ្ជកម្ម ឧស្សាហកម្ម ម៉ូសំប៊ិក (CCMI) រៀប​ចំ។
 
ក្នុង​ក្របខ័ណ្ឌនៃវេទិកានេះក៏បានប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់សហគ្រាស (B-2-B) សំដៅ​ឧទ្ទេស​នាម​យ៉ាង​លម្អិត​នូវ​រាល់ផលិតផល និងសមត្ថភាពរបស់ភាគីទាក់ទិននានា ដែលក្នុងនោះផ្តោត​សំខាន់​លើស្តង់​ដារ​ធានា​អនាម័យ​ សុវត្ថិភាពរបស់ទំនិញគ្រប់មុខ លក្ខខ័ណ្ឌនាំចេញ នាំចូល និងបែបបទគយរបស់ប្រទេសនីមួយៗ ដើម្បីឈាន​ដល់កាចុះ​ហត្ថលេខាលើកិច្ចសន្យាជាក់ស្ដែ​ង។​
 
លើស​ពីនេះទៅទៀត បណ្ដាសហគ្រាសវៀតណាម និងម៉ូសំប៊ិក​ក៏បាន​ពិភាក្សា​អំពីរាល់​វិធាន​ការ​សំដៅ​ដោះស្រាយ​ឧបសគ្គ​នានាដូ​ច​ជា បញ្ហាបែបបទរដ្ឋបាល កា​រផ្ដល់អាជ្ញាប័ណ្ណវិនិយោ​គ និង​របៀប​ស្វែង​រកព័ត៌មាន​នានាជាដើម​។ សហគ្រាសជាច្រើនបានសម្ដែងគោ​លបំណងថា ប្រទេសទាំងពីរនឹង​ចុះហត្ថ​លេខា និង​អនុវត្តន៍​លើរាល់​វិធានការ​បញ្ជៀសការយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងស្ដីពីហិ​រញ្ញវត្ថុ ថវិកា សំដៅជួយឧ​បត្ថម្ភ​ ការ​ពារ​ផល​​ប្រយោជន៍​ដ៏ត្រឹមត្រូវរបស់សគ្រាសនានា​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ