• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ប្រទេសអស្ចារ្យមួយសម្រាប់ធ្វើដំណើរទេសចរណ៍ម្នាក់ឯង


វៀតណាម-ប្រទេសអស្ចារ្យមួយសម្រាប់ធ្វើដំណើរទេសចរណ៍ម្នាក់ឯង

គេហទំព័រទេសចរណ៍ Rough Guide របស់អង់គ្លេសទើបនឹងបាន ប្រកាសលទ្ធផលនៃការជ្រើសរើសរបស់មិត្តអ្នក​អាន​ស្តីពីប្រទេសអស្ចារ្យបំផុតលើពិភពលោកសម្រាប់ការធ្វើដំណើរម្នាក់ឯង ​ហើយវៀតណាមជាប្រទេសឈរ លំ​ដាប់​លេខ​ ១ ក្នុងបញ្ជីឈ្មោះនេះ។ គេហទំព័រនេះ បានចាត់ទុកថា ប្រសិនបើភ្ញៀវទេសចរណ៍ចង់ស្វែងយល់ភាពអស្ចារ្យដោយម្នាក់ឯងនៅវៀតណាមនោះ គឺអញ្ជើញស្វែងរកដោយខ្លួនឯងផងដែរ។ ប្រទេសចំនួន៩ដែលស្ថិតក្នុងបញ្ជីឈ្មោះ ជាប្រទេសអស្ចារ្យសម្រាប់ភ្ញៀវនោះគឺ អៀរឡង់ ថៃ សឹង្ហបុរី អូស្ត្រាលី កម្ពុជា អេស្ប៉ាញ ណេប៉ាល ញូវេណស្សេឡង់ និងអេត្យូពី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top