• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-បារាំង បង្កើនកិច្ចសហប្រតិបត្តិការអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍


វៀតណាម-បារាំង បង្កើនកិច្ចសហប្រតិបត្តិការអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​​ការ​បរទេស លោក Pham Binh Minh បានជួបសន្ទនា ជាមួយ​រដ្ឋលេខា​​និង​ការទទួលបន្ទុកផ្នែក​គមនាគមន៍​នាវាចរណ៍ សមុទ្រ និង​ជលផល ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ ​អំពីបំរ៉ែបំរួល​អាកាសធាតុ នៃក្រសួង​បរិស្ថាន ថាម​ពល​ សមុទ្រ លោក Alain Vidalies។ នៅក្នុង​ជំនួប​នេះ ឧបនាយក​រដ្ឋមន្ត្រី លោក Pham Binh Minh បាន​អោយ​ដឹងថា៖ វៀតណាម​យកចិត្តទុក​ដាក់ជាច្រើន ចំពោះការបង្កើនកិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បារាំង និង​មានគោល​បំណង​ជំរុញទំនាក់ទំនង​ រវាងប្រទេសទាំង​ពីរកាន់តែ​ស៊ីជំរៅ​ថែម​ទៀត ហើយ​ឆ្ពោះទៅទំនាក់​ទំនង​យូរ​អង្វែង​។ រីឯ  លោក Alain Vidalies មានគោល​បំណងថា៖ នាពេល​ខាងមុខ​នេះ ប្រទេសទាំង​ពីរនឹង​បង្ក​លក្ខណៈ​​​​ងាយ​ស្រួល ​ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ​អប់រំ និង​សុខាភិបាល៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top