• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - គុយបា​ជំរុញកិច្ចសហប្រតិបត្តិការ​ព្យាបាល​និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

នាថ្ងៃទី ១៨ សីហានៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពាប្រទេសវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៃក្រសួងការពារប្រទេស បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូជំនាញគុយបា ដើម្បីជូនដំណឹងអំពីលទ្ធផលក្នុងការសម្របសម្រួលនិងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងអង្គភាពនានានៃក្រសួងការពារប្រទេស វៀតណាមជាមួយគណៈប្រតិភូជំនាញគុយបា។

លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពាប្រទេសវៀតណាម បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូជំនាញគុយបា (រូបថត៖ TTXVN)



អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អ្នកជំនាញវេជ្ជសាស្ត្រគុយបាលើកនេះ គឺជាបុព្វបទ ដើម្បីបើកចេញជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យវេជ្ជសាស្ត្រយោធា។ លោកឧត្តមសេនីយ៍ឯកបានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការព្យាបាលជំងឺ ក្នុងនោះមានបទពិសោធន៍គ្លីនិកក្នុងការប្រើប្រាស់ផលិតផលឱសថដែលផលិតដោយភាគីគុយបាសម្រាប់ការព្យាបាលជំងឺ កូវីដ ១៩  និងជំងឺឆ្លងផ្សេងៗទៀត។ លោកបានថ្លែងថា៖

“អំពីការព្យាបាលនោះ យើងគប្បីផ្លាស់ប្ដូរបទពិសោធន៍គ្លីនិកអំពីការប្រើប្រាស់ផលិតផលឱសថដែលផលិតដោយភាគីគុយបាក្នុងការព្យាបាលជំងឺកូវីដ ១៩ ហើយថែមទាំងផ្លាស់ប្តូរបទពិសោធន៍អំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងជំងឺឆ្លងនានាទៀត។
វៀតណាមស្នើឲ្យគុយបាជួយវិទ្យាស្ថានពេទ្យយោធាបណ្តុះបណ្តាលបុគ្គលិកផ្នែកបច្ចេកវិទ្យាជីវសាស្ត្រ ការបង្កើតអង្គបដិប្រាណ ជាដើម ហើយភាគីវៀតណាមត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍អ្នកជំនាញគុយបាមកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្របុរាណនិងការចាក់ម្ជុលវិទ្យាសាស្ត្រ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបន្តស្វែងយល់និងផ្លាស់ប្តូរផលិតផលដែលគុយបានិងវៀតណាមមានប្រៀងខ្លាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top