23/06/2019 14:14 GMT+7 Email Print Like 0

វៀតណាម - កូរ៉េខាងត្បូងប្រារព្ធកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី


 តំណាងចូលរួមក្នុងកិច្ចសន្ទនា ថតរូបអនុស្សាវរីយ៍ 
 

 ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមិថុនា គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក​ លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទៅកាន់​កូរ៉េខាង​ត្បូង ដើម្បី​ចូល​រួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូង។

នៅក្នុង​ជំនួបដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៩ ភាគីទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​នូវ​ទស្សនៈ​ស្តីពី​បញ្ហាសន្តិសុខ​ពិភពលោក ក្នុងតំបន់និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ សំដៅ​បង្កើន​ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទាក់ទងទៅ​នឹង​កិច្ច​សហប្រតិប​ត្តិការការ​ពារជាតិ​ទ្វេភាគី​ ភាគីទាំងពីរបានព្រមព្រៀងគ្នា ជំរុញផ្សព្វផ្សាយនូវកិច្ច​សហប្រតិបត្តិការ​ថ្មីមួយ​ចំនួ​ន​ដោយ​យោង​ទៅតាម​សមត្ថ​ភាព​របស់ភាគីនីមួយៗ  ដូចជា សន្តិសុខ​បណ្តាញ ការផ្លាស់ប្តូរវប្បធម៌​និងសិល្បៈ​កីឡា និងយោ​ធាជា​ដើម​។ ទាក់ទងនឹងយន្តការសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបាន​ឯកភាព​បង្កើន​ការផ្លាស់​ប្តូរព័ត៌​មាន​ ការពិគ្រោះយោបល់​លើវេទិកាពហុភាគី។ វៀតណាមបានអះអាង គាំទ្រកូរ៉េខាង​ត្បូង ចូលរួមក្នុង​យន្តការ​សហប្រតិ​បត្តិការ​ពហុភាគីប្រកបដោយការទទួលខុសត្រូ​វ។ ក្នុងពេលជាមួយគ្នានោះ​ ភាគីកូរ៉េខាង​ត្បូង​បាន​សន្យា​គាំទ្រ​វៀត​ណាម​ក្នុងការរៀបចំព្រឹត្តិការណ៍ការពារជា​តិនិងយោធានៅឆ្នាំ ២០២០ ខណៈពេ​លដែល​វៀត​ណាម ទទួលដំ​ណែង​ជាប្រធានអាស៊ាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ