02/08/2020 13:28 GMT+7 Email Print Like 0

វៀតណាម៖ អ្នកជម្ងឺ២នាក់បានស្លាប់ដោយសារស្ហុកឆ្លងមេរោគ (septic shock) មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជំងឺមហារីកឈាម និង Covid-19

ក្រសួង​សុខាភិបាលវៀតណាមបានជូនដំណឹងថា អ្នកជម្ងឺ Covid-19 ទី៤៩៩ (ស្ត្រី អាយុ៦៨ឆ្នាំ) បាន​ស្លាប់​នាព្រឹក​ព្រលឹម​ថ្ងៃទី១ សីហា នៅមន្ទីរ ពេទ្យជម្ងឺមហារីក Da Nang។ មូលហេតុគឺដោយសារជម្ងឺមហារីកឈាម ជម្ងឺរលាកសួត​ដ៏ធ្ងន់ធ្ងរនិងជម្ងឺ Covid-19។ នេះជាករណីស្លាប់ទី៣នៅវៀត ណាម។
 
មុននោះ នាយប់​ថ្ងៃទី៣១ កក្កដា លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួង​សុខាភិបាល​វៀត​ណាម បានជូន ដំណឹងអំពីករណីស្លាប់របស់អ្នកជម្ងឺ Covid-19 ទី៤៣៧ នៅវៀតណាមយ៉ាង ដូច្នេះថា៖
 
អ្នកជម្ងឺបុរសមាន​អាយុ៦១ឆ្នាំ រស់នៅទីក្រុង Da Nang។ អ្នកជម្ងឺមាន ប្រវត្តិ ខ្សោយតម្រង់នោមរ៉ាំរ៉ៃ ដែលបាន​ព្យាបាល​តាមវិធីលាងឈាមនៅ មន្ទីរពេទ្យ Da Nang ក្នុងរយៈពេលដ៏យូរអង្វែងមុនការរកឃើញឆ្លងជម្ងឺ Covid-19 កាលពី​ថ្ងៃទី២៧ កក្កដា កន្លងមក។ ទោះបីជាត្រូវបានបណ្ដា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Da Nang ខិតខំប្រឹង​ប្រែង​ព្យាបាលក៏ដោយ ប៉ុន្តែ អ្នកជម្ងឺរូបនេះបានស្លាប់នារសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០។ មូលហេតុ គឺ​ដោយសារស្ហុកឆ្លងមេរោគ (septic shock) ខ្សោយសរីរាង្គ និងជម្ងឺ C​ovid-19៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ