• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងនូវការទទួលខុសត្រូវចំពោះសន្តិសុខសមុទ្រ

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិមួយ”។ (រូបថត៖ VNA)
 

លោកបណ្ឌិត Gerhard Will អតីតជំនាញការអំពី សមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈ ជំហររបស់វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍និងការដោះ ស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ក៏ដូចជាលើកឡើងដំណោះស្រាយជាក់លាក់ សម្រាប់បញ្ហានេះផងដែរ។

ព្រឹត្តិការណ៍ដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិមួយ” ព្រមទាំងថ្លែងសុន្ទរកថាដ៏សំខាន់ដោយលើក ឡើងសំណើរជាក់ស្ដែងនានា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈម សន្តិសុខសមុទ្រនោះ បានទទួលការវាយតម្លៃជាវិជ្ជមានរបស់ប្រទេស ជំនាញការ អ្នកប្រាជ្ញា និងមិត្តភក្តិអន្តរជាតិជាច្រើន។

លោកឯកអគ្គរដ្ឋទូត Tirumurti ប្រធានស្ថានបេសកកម្មឥណ្ឌាប្រចាំអ.ស.ប ឲ្យដឹងថា រាល់សំណើររបស់វៀតណាមពាក់ព័ន្ធដល់សន្តិសុខសមុទ្រសុទ្ធតែមាន សារសំខាន់ណាស់ ដែលអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ លោកស្រីឯកអគ្គរដ្ឋទូត Vanessa Frazier ប្រធានស្ថានបេសកកម្មម៉ាល់តាបានលើក ច្បាស់ថា យើងសុទ្ធតែជាអ្នកឈ្នះនៅពេលចូលរួម UNCLOS ឆ្នាំ ១៩៨២។ ខ្ញុំបាន សប្បាយរីករាយណាស់ នៅពេលលោកនាយករដ្ឋមន្រ្តីវៀតណាមបញ្ជាក់សារ ជាថ្មីម្ដង ទៀត នៅកិច្ចប្រជុំដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដោយសារនេះជា ស្ថាប័នកំពូលរបស់អ.ស.បដែលទទួលបន្ទុកការរក្សាសន្តិសុខពិភពលោក។

ចំណែកឯលោកបណ្ឌិត Antonio Albanese ជំនាញការភូមិសាស្ត្រនយោបាយ ពិភពលោក នាយកទីភ្នាក់ងារសារព័ត៌មាន AGC នៅអ៊ីតាលី បានសង្កត់ធ្ងន់ថា វៀត ណាមបានបញ្ជាក់នូវទស្សនៈគាំទ្រចំពោះការធានាសន្តិសុខសមុទ្រដោយឈរលើ គោលការណ៍ច្បាស់លាស់ ឥតងាករេនៅក្នុងក្របខ័ណ្ឌ អ.ស.ប ហើយត្រូវបានដាក់ បញ្ចូលក្នុងក្រមប្រតិបត្តិរួម ដែលជាគោលដៅសំខាន់មួយកំពុងត្រូវបានសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំរុញនៅតំបន់សមុទ្រខាងកើត។

ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត Gerhard Will អតីតជំនាញការអំពី សមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈ ជំហររបស់វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍និងការដោះ ស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ក៏ដូចជាលើកឡើងដំណោះស្រាយជាក់លាក់ សម្រាប់បញ្ហានេះផងដែរ។ ប្រការនេះបង្ហាញឲ្យឃើញតួនាទីដ៏សំខាន់របស់វៀតណាម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខនាវាចរណ៍នៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top