31/03/2019 10:58 GMT+7 Email Print Like 0

វៀតណាមអះអាងសារជាថ្មីលើការសន្យាចូលរួមយ៉ាងសកម្មក្នុង​សកម្មភាព​ដើម្បី​សុខសន្តិភាព​របស់អង្គការ​សហប្រជាជាតិ​


គណៈប្រតិភូក្រសួងការពារជាតិវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ qdnd.vn)
 

 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិ ប្រធានគណៈ កម្មាធិការ​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ទទួល​បន្ទុកការចូលរួមរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ បានដឹកនាំគណៈ​ប្រតិភូន​សក្រសួង​ការ​ពារ​ជាតិ​វៀត​​ណាម ចូលរួមកិច្ចប្រជុំនេះ។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តំណាង​ជាង៥០០នាក់មកពី១៥០ប្រទេសនិងអង្គកា​រអន្តរជាតិ ​បានចូល​រួមកិច្ច​ប្រជុំថ្នាក់​រដ្ឋមន្រ្តីស្ដីពី​ការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជា ជាតិ។ ឧ​ត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីកា​រពារ​ជាតិ ប្រធាន​គណៈ​ កម្មាធិការចំណុះក្រសួងកា​រពារជាតិទទួលបន្ទុកការចូលរួមរក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ បា​នដឹក​នាំគណៈប្រតិភូន​សក្រសួងការពារជាតិវៀត ណាម ចូលរួមកិច្ចប្រជុំនេះ។

​ថ្លែង​នៅកិច្ច​ប្រជុំក្រោមប្រធានបទ “វាយតម្លៃចំពោះការអនុវត្តភារកិ​ច្ចរក្សា សន្តិភាព” ឧត្តមសេនីយ៍ឯក​ Nguyen Chi Vinh បានអះអាងថា រដ្ឋាភិបាលវៀត ណាម​បានសន្យាចូល​រួមយ៉ាង​សកម្មក្នុង​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គការ សហប្រជាជាតិ។ លោកក៏​បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រយ៉ាងខ្លាំ​ងក្លាចំពោះ​ គំនិត​ផ្ដួច​ផ្ដើម​របស់អង្គការសហប្រជាជាតិស្ដីពី​ការបង្កើនតួនា​ទី​ របស់នារីក្នុង សកម្មភាពរក្សាសន្តិភាពផ​ងដែរ​។ នាយ​ទាហាន​ស្ត្រីទាំងអស់ដែលវៀត​ណាម បញ្ជូនទៅ​បំពេញភារ​កិច្ចនៅ​ប្រទេស​ស៊ូដង់​ខាងត្បូ​ង​នាពេល​កន្លង​ទៅ សុទ្ធតែ​ ត្រូវបានក្រុមបេសកកម្មអង្គការសហប្រជាជាតិវាយ​តម្លៃខ្ពស់ចំពោះសមត្ថភាព កម្រិត និងវិន័​យ។ នា​ពេល​ខាងមុខនេះ វៀតណាមនឹងបន្តបញ្ជូននាយទាហាន ស្ត្រីទៅចូលរួម​សកម្មភាព​នៅទ្វីប​អាហ្រ្វិក​បន្ថែម​ទៀត​។​

​នាចុងឆ្នាំ២០១៩ វៀតណាមគ្រោងនឹងសហការជាមួយ UNDP រៀបចំសិក្ខា សាលាអន្តរជាតិក្រោមប្រធានបទ “នារី​ចំពោះ​សកម្មភាពរក្សាសន្តិភាពរ​បស់អង្គ ការសហប្រជាជាតិ”។ តាមរយៈព្រឹត្តិការណ៍​នេះ វៀត​ណាម​មាន​បំណង​ចង់​លើក តម្កើងតួនាទីរបស់នារីក្នុងការ​ស្ថាបនាសន្តិភាព និងការរួមចំណែកទៅក្នុ​ង​សន្តិ សុខ​ពិភព​លោក​។​

​បញ្ចប់​សន្ទរកថា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងសារជា ថ្មីនូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​វៀត​ណាម​ស្ដីពីការកសាងសន្តិភាពនិង​សន្តិ សុខប្រកបដោយចីរភាព​លើទូទាំង​ពិភពលោក។ លោក​បាន​សង្កត់​ធ្ងន់​ថា ​ក្នុង ឆ្នាំ២០២០ វៀតណាមនឹងឈរឈ្មោះជាសមាជិកមិន​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​។ វៀតណាមសង្ឃឹមថា បណ្ដាប្រទេសនឹងគាំទ្រ វៀតណាមដើម្បីអោយ​វៀត​ណាម​អា​​ច​រួម​ចំណែក​យ៉ាង​សកម្មនិង​ច្រើន​ថែមទៀតទៅ​ក្នុងការរក្សាសន្តិភាព សន្តិសុខនិងវឌ្ឍនភាព​នៃពិភពលោក៕​​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ