• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព

ទិដ្ឋភាពទូទៅនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិសមភាពនិងជម្លោះ (រូបថត៖ Khac Hieu/TTXVN)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាបើកចំហមួយស្តីពីវិសមភាពនិងការដោះស្រាយឫសគល់នៃមូលហេតុកើតចេញជម្លោះ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងអង្គការក្រៅរដ្ឋាភិ បាលដែលប្រតិបត្តិលើវិស័យសិទ្ធិរបស់ជនជាតិភាគតិចបានចូលរួមនិងរាយការណ៍នៅក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា វិសមភាពនិងការបែកបាក់នយោ បាយក្នុងប្រទេសនិងរវាងប្រទេសនានា គឺជាមូលហេតុនាំឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនេះ សេដ្ឋកិច្ចដែលអន់ខ្សោយ ហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លាញ កង្វះសេវាមូលដ្ឋាន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ កសាងឡើងវិញក្រោយជម្លោះ និងរក្សាសន្តិភាពប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែជំរុញការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងមិត្តភាពនិងសន្តិភាពរវាងបណ្តាប្រទេស។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខគួរតែសម្របសម្រួលជាមួយភ្នាក់ងារនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ លើមុខងាររៀងៗខ្លួន ដើម្បីលើកកម្ពស់ការដោះស្រាយរួមនៃមូលហេតុបណ្តាលជម្លោះ រួមទាំងបញ្ហានៃការអភិវឌ្ឍអន់ខ្សោយ វិសមភាព តាមនោះ ជួយឧបត្ថម្ភដល់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីទប់ស្កាត់ជម្លោះ និងរក្សាសន្តិភាពប្រកបដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top