• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យពិភពលោកចែករំលែកបន្ទុកនិងទំនួលខុសត្រូវចំពោះបញ្ហាជនភៀសខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខ

នាថ្ងៃទី ១៨ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្តាប់របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi។
 

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាពីស្ថានភាពជនភៀសខ្លួន



នៅទីនេះវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យផ្តោតលើដំណោះស្រាយ ដោយយកមនុស្សជាមជ្ឈភាព ចែករំលែកបន្ទុកនិងទំនួលខុសត្រូវ ដើម្បីធានាបានជោគ ជ័យនៃដំណើរការធ្វើមាតុភូមិនិវត្តន៍និងការសម្របខ្លួនសម្រាប់ជនភៀសខ្លួន។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិធីសាស្រ្តអភិក្រមរួមនិងគ្រប់ជ្រុងជ្រោយចំពោះបញ្ហាជនភៀសខ្លួន  ក្នុងនោះមានការរាំងស្កាត់ជម្លោះ ការដោះស្រាយជម្លោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងរក្សាបរិយាកាសសន្តិភាពនិងសន្តិសុខគឺជាដំណោះស្រាយប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះនេះធ្វើការរួមគ្នាដើម្បីសម្រេចឱ្យមានបទឈប់បាញ់រយៈពេលវែង និងបង្កើតបរិយាកាសអំណោយផល ឆ្ពោះទៅរកដំណោះស្រាយនយោបាយចំពោះជម្លោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top